ព្រឹកថ្ងៃអាទិត្យដ៏សែនមនោរម្យ ការជួបជុំដ៏សែនរីករាយ ថ្ងៃនេះ ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន ឯ.ក និងបុគ្គលិករបស់លោក សហការគ្នា Surprised ឧត្តមភរិយារបស់លោកបានសម្រេច។ នោះគឺ កាដូឆ្នាំថ្មី រថយន្តម៉ាកឡង់គ្រីសស័រស៊េរីទំនើបដ៏ថ្មីសន្លាងមួយគ្រឿង។



កាដូឆ្នាំថ្មី ដ៏ពិសេសនេះ បានធ្វើឱ្យលោក ជំទាវ ម៉ៃ សុម៉ាលី ដែលជាភរិយាញញឹមបិទមាត់សឹងមិនជិត ត្បិតទទួលអារម្មណ៍ភ្ញាក់ផ្អើលមិនធ្លាប់មាន ពីមនុស្សជាទីស្រលាញ់ជុំវិញខ្លួន ជាពិសេស គឺស្វាមី លោកជំទាវផ្ទាល់តែម្ដង។



នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ជំទាវ ម៉ៃ សុម៉ាលី បានរៀបរាប់ពីអារម្មណ៍ក្ដុកក្ដួល និងរំភើបរបស់ខ្លួនយ៉ាងដូច្នេះថា៖ “ថ្ងៃនេះពិតជារំភេីបខ្លាំងណាស់ឡេីងស្រក់ទឹកភ្នែកហេីយ ប្ដីធ្វេីសុីផ្លូវអារម្មណ៍ទាំងព្រឹក! ចឹងតេីបានចេះតែប្លែកៗទាំងពីល្ងាច តាមពិតចឹងសោះ! បានទទួលកាដូពិសេសពីប្ដីសម្លាញ់ទាំងព្រឹក! អ្នកណាខ្លះយល់អារម្មណ៍មួយនេះថាយ៉ាណា? អូនពិតជារំភេីបខ្លាំងណាស់ប្ដីសម្លាញ់! អរគុណប្ដីសម្លាញ់! ព្រមទាំងថ្នាក់ដឹកនាំជួរមុខទាំងអស់និងសមាជិក របស់ ក្រុមហ៊ុន សេងហានទាំងអស់ដែលបានសហការគ្នាបានយ៉ាងល្អ!”។
ក្រោយទទួលបាន កាដូឆ្នាំថ្មី រថយន្ត Landcruiser ពណ៌ខ្មៅក្រឹបដ៏រលើបរលោងមួយគ្រឿងនេះភ្លាម លោកជំទាវ ម៉ៃ សុម៉ាលី ដាក់ឈ្មោះឱ្យភ្លាមថា៖ “ស្រីម៉ៅមានលាភ”។






ចុះចំណែកប្រិយមិត្តវិញ កៀកចុងឆ្នាំអ៊ីចឹង មានតម្រុយកាដូពីមនុស្សជាទីស្រលាញ់ខ្លះៗហើយ ឬនៅ?