ឧកញ៉ា អ៊ាន សៀវម៉ី ត្រៀមចេញទៅខេត្តកំពង់ស្ពឺ ត្រូវបានក្រុមចោរបន្លំខ្លួនជាមន្ត្រីអនុវត្ដដីកា ប្លន់យកទ្រព្យសម្បត្តិប្រហែល ៩លានដុល្លារ

ជុំវិញ​ឧកញ៉ា

ករណីប្លន់ប្រដាប់ដោយអាវុធផ្អើលក្រុងភ្នំពេញនេះបានកើតឡើងនៅវេលាម៉ោង១០:៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍បឋមពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមានស្រី៥ និងក្មេង៣នាក់ កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបន្តថា ពេលកំពុងរៀបចេញពីផ្ទះរបស់គ្រួសារឧកញ៉ា អ៊ាន សៀវម៉ី ភ្លាមៗ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ ម៉ាក GS អត់ស្លាកលេខពណ៌ស ដែលក្នុងចំណោម៤នាក់មានម្នាក់ពាក់សក្តិ៤ ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ដោយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងដើម្បីអនុវត្តដីកា។

បើតាមសមត្ថកិច្ច ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។

ចំពោះទឹកប្រាក់ដែលជនសង្ស័យយកទៅ សមត្ថកិច្ចបានបង្ហើបថា សរុបតម្លៃប្រហែល ៩លានដុល្លារអាមេរិក៕