កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃនេះ តាមចាប់ក្របួចក្រុមចោរប្លន់ផ្ទះ អ៊ាន សៀវម៉ី បានហើយ ព្រមទាំងគ្រឿងពេជ្រត្រឡប់មកវិញផង។ ការបង្រា្កបនេះ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

បន្ថែមលើនេះ កម្លាំងសមត្ថកិច្ច ក៏បានដកហូតនៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្លន់បាន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។
គួររំលឹកថា នៅថ្ងៃអាទិត្យម្សិលមិញ អ្នកជំនួញអនឡាញដ៏ល្បីឈ្មោះ ឧកញ៉ា អ៊ាម សៀវម៉ី ត្រូវបានក្រុមចោរប្រដាប់អាវុធចំនួន៤ នាក់ បានចូលប្លន់ដល់ភូមិគ្រឹះរបស់លោកស្រី នៅវេលាម៉ោង ១០:៤០នាទី ព្រឹក។ ភ្លាមៗនោះ ព័ត៌មានបឋមពីកន្លែងកើតហេតុបានឪ្យដឹងថា ក្រុមចោរប្លន់ បានយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ច្រើនលានដុល្លារ ប៉ុន្តែក្រោយមក ត្រូវបានអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ចេញមកបដិសេធ ដោយបានអះអាងថា មិនមានការយកលុយនោះទេ ដោយយកតែគ្រឿងអលង្កាប៉ុណ្ណោះ៕
អត្ថបទទាក់ទង៖