តបតាមការអំពានាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅជួយឧបត្ថម្ភដល់គម្រោងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌល ពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត, លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានប្រកាសជួយឧបត្ថម្ភដល់គម្រោងសាងសង់អគារមន្ទីរពេទ្យកាល់ម៉ែត នូវថវិកាចំនួន ៥០០០ដុល្លារ ។

តាមរយៈផេកសម្តេចតេជោ គិតមកដល់ព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះ កន្លងទៅមានសប្បុរសជនបានចូលរួម ចំនួន70,191,994ដុល្លារនិងប្រាក់រៀល ចំនួន32,110,000រៀល ហើយបើគិតទាំងថវិកា៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងនោះចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារហើយ។ ផេកសម្តេចតេជោ បានប៉ាន់ប្រមាណថាចំនួនថវិកាខាងលើ បានធ្វើឲ្យ រដ្ឋាភិបាលមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ
សម្តេចតេជោ ហ៊ុន សែន
ក៏បានអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្គ្រោះជីវិតមនុស្សតបតាមការអំពាវនាវរបស់សម្ដេច។

ចំពោះលោក ឧកញ៉ា ហ៊ួត ជា វិញ ដូចដែលមហាជនធ្លាប់បានជ្រាប់ការបរិច្ចាគថវិកាខាងលើ សម្រាប់ជួយដល់សង្គមនេះ មិនមែនជាលើកទី១ របស់លោកឧកញ៉ាវ័យក្មេងជួយដល់សង្គម កន្លងមកលោកឧកញ៉ាមានស្រុកកំណើត ខេត្ត តាកែវរូបនេះ តែងតែជួយឧបត្ថម្ភជាមួយ រដ្ឋាភិបាលជាញឹកញាប់ ដូចជា ជួយតាមរយៈកាកបាទក្រហម ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជួយដល់ជនក្រីក្រ ឬ អ្នកសិល្បៈក្រីក្រជាដើម៕


