លោក ហ៊ួត ជា អគ្គនាយក ក្រុមហ៊ុន ហ៊ួត ជា ដែលជាផ្គត់ផ្គង់សំភារៈសំណង់ដែលត្រូវបានចាត់ទុកជាក្រុមហ៊ុនល្បីឈ្មោះមួយនៅកម្ពុជា ពេលនេះត្រូវបានព្រះករុណា មហាក្សត្រ ប្រទានគោរមងារជា ឧកញ៉ា បន្ទាប់ពីអ្នកជំនួញរូបនេះ បានចូលរួមជួយដល់សង្គមជាច្រើនកន្លងមក។

ព្រះករុណា មហាក្សត្រ ប្រទានគោរមងារជា ឧកញ៉ា ជូនលោក បានធ្វើឡើង កាលពីថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០១៩ ថ្មីៗនេះ។
លោក ហ៊ួត ជា ត្រូវបានមហាជនស្គាល់ថា គឺជា អ្នកជំនួញជោគជ័យម្នាក់លើវិស័យសំណង់ និងជា បុគ្គលម្នាក់ចូលចិត្តធ្វើបុណ្យធ្វើទាន ក៏ដូចជាជួយកិច្ចការសង្គមផ្សេងៗ។ ជាមួយនិងភាពជោគជ័យរបស់លោក អ្នកជំនួយរូបនេះ តែងតែចែករំលែក គន្លឹះជោគជ័យរបស់លោក ទៅមនុស្សជាច្រើនទៀត ដើម្បីឲ្យមានឱកាសបានជោគជ័យដូចជារូបលោក៕
