ខណៈកំពុងធ្វើដំណើរឆ្លងកាត់តំបន់ជនបទមួយកន្លែងកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានជួបដោយចៃដន្យប្តីប្រពន្ធពីរនាក់កំពុងអង្គុយនៅចិញ្ចេីមផ្លូវ ដោយមានធុងស្ពេចត្រូលដាក់ខ្យងពេញ និងមានព្រលឹតមួយបាច់ ត្រកួនមួយបាច់ផងក្នុងកាយវិការហេវហត់អស់កម្លាំងយ៉ាងខ្លាំង។
ដោយឈប់រថយន្តជជែកសាកសួរជាមួយប្តីប្រពន្ធទាំងពីរនាក់នោះ បើតាមការឲ្យដឹងរបស់អ្នកឧកញ៉ា ប្តីប្រពន្ធទាំងពីរនាក់នេះទើបចុះមកពីលេីភ្នំមករាវខ្យងយកទៅហូប។ ដោយអស់កម្លាំងខ្លាំងពេក ទើបនាំគ្នាអង្គុយយកកម្លាំងបន្តិចនិងអាលបន្តដំណេីរទៅទៀត។
ដោយឃើញពីទិដ្ឋភាពជីវិតរបស់ប្រជាពលរដ្ឋក្រីក្រនៅទីជនបទ អ្នកឧកញ៉ាដែលមហាជនស្គាល់ជាសេដ្ឋីកសិកម្មក៏លើកជាសំណូមពរដល់អ្នកមានប្រាក់ចាយហូរហៀរទាំងឡាយ សូមកុំមានអំនួតខ្លាំងពេក។ ដោយបង្វែរឲ្យចាប់អារម្មណ៍ពីរឿងប្តីប្រពន្ធមួយនេះ អ្នកឧកញ៉ាបានស្នើអ្នកមានៗជួយសន្សំសំចៃមួយចំណែកទុកយកមកចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដេីម្បីអភិវឌ្ឍន៍នៅទីជនបទ បង្កេីតការងារឲ្យប្រជាជនធ្វើក្នុងន័យជួយកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់ផង៕