ដោយសារលក់សៀវភៅ«ពេលវេលា​»​ខ្ញុំស្គាល់អ្នកធំនិងឧកញ៉ា​ជាច្រើន

ជុំវិញ​ឧកញ៉ា

ម្ចាស់ហាង ​GreyUnivers ដែលជាហាងលក់សៀវភៅអនឡាញ ទើបនឹង​ចាប់​កំណើត​ប្រមាណ​ជា​ពីរ​ត្រីមាស​ក្នុងឆ្នាំ​២០១៩ កញ្ញា ស៊ុយស្រីនិច បានលើកឡើងថា ដោយសារ​ការដាក់លក់ និងដឹក​ជញ្ជូន​សៀវ​ភៅ«ពេលវេលា»​ដ៏ល្បីរបស់ តម្រា កញ្ញាមានឱកាស​បានជជែកលេងជាមួយ​អ្នកធំ អ្នក​ជំនាញ​ខាង​ពន្ធដារ ហិរញ្ញវត្ថុ ធនាគារ​និង ឧកញ៉ាមួយចំនួន​ទៀត​ព្រោះ​ពួកគេ​កោតសរសើរ​និងជក់ចិត្ត​ចំពោះ​សៀវ​ភៅនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកម្មវិធីពិភាក្សាតុមូល​របស់ក្រុមMST ហ្វេនក្លឹប លើកទី​ពីរ​ដែលបានប្រារព្ធនាពាក់ដើមខែធ្នូ​ឆ្នាំ​២០១៩​កន្លងមកថ្មីៗ ម្ចាស់ហាង ក៏ជា​ប្រធាន​ជំនាន់ទីមួយ នៃ អ្នកនិពន្ធ ម៉ីសនសុធារីហ្វេនក្លឹប ហៅ​កាត់​ថា MST FCបានលើកឡើង​ដោយ​មោទនភាពថា សៀវភៅពេលវេលា​គឺជាសៀវភៅដំបូង​ដែល​ហាង​របស់កញ្ញាអាចលក់ចេញ​ដល់ទៅជាង​៦០០ក្បាលក្នុងរវាងពេលត្រឹម​២ខែ ក្នុងចំណោម​សៀវ​ភៅ​ជាង​៤០ចំណងជើង​ដែលកញ្ញាបានសាកល្បងយកមកលក់។សៀវភៅ​ផ្សេងៗ យ៉ាង​ច្រើន​ណាស់​លក់​ចេញបានម្ភៃក្បាលនៅហាងរបស់កញ្ញា​ប៉ុន្តែសៀវភៅពេលេវេលា​មិនត្រឹមស្រួលប្រមូលលុយ​ចំណេញ​ថែមទំាង​មានការកុម្ម៉ង់មិនឈប់ឈរ ដោយសារកេរ្ត៍ឈ្មោះនៃខ្លឹមសារសៀវភៅនេះ។

កញ្ញាបន្ថែម​ថា៖«វាមិនត្រឹមផ្លាស់ប្តូរជីវិតខ្ញុំ តែ​វាក៏បាននាំខ្ញុំឱ្យមានបណ្តាញជាមួយអ្នកអាន​សៀវភៅ​នេះ​ច្រើនទៀតជាបុគ្គលល្បីៗក្នុងកម្ពុជា! ធម្មតា ហ្វេនក្លឹបមិនបានចូលរួមទិញសៀវភៅរបស់ខ្ញុំទេ ព្រោះ​ពួកគេ​បានទទួលតម្លៃយ៉ាងពិសេស​ខ្លំាង​ពីបណ្តាអ្នកបោះពុម្ពសៀវភៅ​របស់អ្នក​ស្រី​ម៉ីសនសុធារី ដូច្នេះការលក់នោះគឺ​លក់សម្រាប់អ្នកក្រៅសុទ្ធសាធ។»

MSTហ្វេនក្លឹបមាន​សមាជិកសកម្មប្រមាណជា​៣២នាក់ហើយ​មកដល់ពេលនេះ​ប៉ុន្តែ​ពួកគេ​ជឿថា ហ្វេនពិតរបស់អ្នកនិពន្ធ​និងសៀវភៅពេលវេលា​កំពុង​មានឡើងនៅគ្រប់ខេត្តក្រុងទៅហើយ។


អ្នកនិពន្ធ ចុះ​ហត្ថលេខា ល់ើសៀវភៅ ពេលវេលា​

ជារៀងរាល់ខែពួកគេ​តែងប្រារព្ធកម្មវិធីតុមូលមួយនៅហាង​witty Cafeដែលជ្រើសរសើវាគ្មិនប្រមាណ​ច្រើនបំផុត​ចំនួន​៣០នាក់មកជជែក​ដេញដោលលើសៀវភៅ​ណាមួយ​ដែលជាស្នាដៃ​នៃអ្នកនិពន្ធ​របស់ពួកគេ។ កម្មវិធីនេះ​តម្រូវបង់ប្រាក់១០០០០រៀល ហើយកំណត់​ចំនួនផង។ ទោះយ៉ាង​ណា​មនុស្ស​ប្រមាណជា​៥០នាក់បានចូលរួម​ក្នុងកម្មវិធីតុមូល នៃសៀវភៅពេលវេលា កាលពីថ្ងៃអាទិត្យ​ទី១​ខែធ្នូ​ ជាមួយ​និងការ​ពេញចិត្ត​ជាខ្លាំង។

កញ្ញា ស៊ុយស្រីនិច បានអះអាងថា​នៅខែមករា​ឆ្នាំ​២០១៩ នឹងមានការជជែក​តុមូល​ដ៏សំខាន់មួយ​ទៀត​លើប្រធានបទ «តើពេជ្របណ្ឌិត សរសេររឿង​មន្តអាគម​ខ្មែរចេញមកដោយវិធីណាខ្លះ?»។

កញ្ញា​រំពឹងថា​អ្នកចូលរួមនិង​ទទួលបានចំណេះដឹង តាក់តែង​ប្រលោមលោកប្រភេទ មន្តអាគម​ក្នុង​ជំនឿខ្មែរយើងច្រើន ​តាមរយៈកិច្ចពិភាក្សានោះ។ អ្នកនិពន្ធម៉ីសន ​សុធារី បានប្រើនាមប៉ាកា ពេជ្រ​បណ្ឌិត​សម្រាប់បណ្តារឿងមន្តអាគមអូមអាម​ភ័យរន្ធត់ ដែលទទួលបានការពេញនិយមជាខ្លំាង​ដូចជា ​តាម​រយៈរឿង អាគមបរព្រៃ ផ្ទះគ្រូទាយ របៀនងងឹត និងគាថាបុរាណ។ល។

តាមព័ត៌មានពី ក្រុមតម្រា កវីពេជ្របណ្ឌិត​ បានលក់សិទ្ធិទំាងស្រុងនៃប្រលោម​លោកថ្មីសន្លាង​របស់​ខ្លួន​ទៅឱ្យក្រុមនេះ ក្រោមចំណងជើងថា «សង្វៀន​ផ្លូវងងឹត»​ដែលរំពឹង​ថា នឹង​ចេញ​ជាសៀវភៅ​ពាក់​កណ្តាល​ខែក្រោយ។

ចំណែក​សៀវភៅ ពេលវេលា​ ត្រូវបានសរសេរឡើង នៅក្នុងឆ្នាំ​២០១៩ ហើយ​បោះពុម្ព​ក្នុង​ខែ​ឧសភា​ឆ្នាំ​ដដែល ចំនួន​៣ពាន់ក្បាល ដែលមានតម្លៃ​២៥០០០រៀល​និង​បម្រុង​បោះសារជាថ្មី​ ក្នុងឆ្នាំ​២០២០​ជា Pocket Version ។

គ្រូឯម

ប្រភព៖ kampucheathmey.com