ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» ដល់ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានវ៉ាន់ដា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ហេង វ៉ាន់ដា ជាស្ថាបនិកសាលាវ៉ាន់ដាដ៏ល្បី ដែលទទួលស្គាល់លើការបណ្តុះបណ្តាលជំនាញគណនេយ្យ។ ថ្មីៗនេះ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាសម្រាប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៣។ សម្រាប់លោក ហេង វ៉ាន់ដា នេះជាអាណត្តិទី២ ក្នុងការកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានេះ៕