អ្នកឧកញ៉ា ម៉ុង ឫទ្ធីបានបង្ហាញអារម្មណ៍ហួសចិត្ត ពេលទៅចូលរួមពិធីមង្គលការរបស់បុគ្គលមានមុខមាត់ម្នាក់ ហើយត្រូវបានសន្តិសុខមើលលើមើលក្រោម ក្នុងន័យប្រមាថមើលងាយ។
បើតាមសេដ្ឋីកសិកម្មល្បីប្រចាំប្រទេស អ្នកឧកញ៉ាម៉ុង ឫទ្ធីបានឲ្យដឹងថា កាលពីម្សិលមិញក្នុងពេលទៅចូលរួមក្នុងពិធីមង្គលការរបស់កូនលោកហេង វណ្ណដា នៅសណ្ឋាគារសូហ្វីតែល សន្តិសុខឃើញលោកស្លៀកសម្លៀកបំពាក់មិនសមរម្យ ជិះរថយន្តពីកឹបគេសួរថាទេីបតែមកពីចំការឬ? ដោយសារភ្ញៀវភាគច្រេីនស្លៀកពាក់អាវធំ ជិះរថយន្តសុទ្ធតែទំនេីបៗមកចូលរួម រថយន្តរបស់លោកត្រូវបានសន្តិសុខដេញឲ្យទៅចតឆ្ងាយពីគេ។
ក្រៅពីបង្ហោះរូបថតរួមតុជាមួយមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមួយចំនួន ឧកញ៉ា និងអ្នកមានៗដែលជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានរំលេចរូបថត ២៩ ឆ្នាំមុន ពេលលោកមានរថយន្ត BWW525 ចុះមកពិនិត្យមេីលការរៀបចំផ្ទុក ជ័រកៅស៊ូបង្កកចូលនាវានៅចុងខាងជេីងផែថ្មភ្នំពេញ។
អ្នកឧកញ៉ាម៉ុង ឫទ្ធី បានរៀបរាប់ថា ក្រោយពីត្រូវបានកាត់ផ្តាច់ដោយសារតែសង្រ្គាមឆ្នាំ ៧០ មានឱកាសបន្តិចដោយសារតែទេីបនិងទិញរថយន្ត BMW525 ថ្មីដំបូងគេពីម្តុំខាងជេីងអាងទឹកអូឡាំពិក។ កាលណោះអាយុទេីបតែ៣៩ឆ្នំា រាងដូចជាសង្ហារបន្តិចដែរ មានជញ្ជៀន នាឡិកាដៃ និងខ្សែក ហេីយទេីបតែចេះពាក់ស្បែកជើងឃ្លប់ដំបូងផង ដូចជានៅរាងភ្លេីតភ្លេីនចង់សំញ៉ែងគេឯងផង ក៏រកគេថតមួយប៉ុស្តិ៍រក្សាទុករហូតមកដល់ពេលនេះ២៩ឆ្នាំហេីយ មេីលឃេីញរូបនេះម្តងៗដូចជាខ្មាស់គេបន្តិចដែរ តែជាបន្តបន្ទាប់លោកបានលះបង់អស់ហេីយខ្សែក ជញ្ជៀន នាឡិកាដៃ នៅសល់តែឡានបេីមិនជិះទៅណាមកណាមិនរួចទេ។
ភ្ជាប់ហេតុការណ៍នេះ សេដ្ឋីរូបនេះក៏ផ្តល់សារក្រើនរំលឹកជាដំបូន្មានដល់កូនចៅត្រូវចងចាំទុកក្នុងអារម្មណ៍ជានិច្ចថា គ្រឿងសម្ភារៈក្រៅខ្លួនទាំងអស់និងខ្លួនមិនមែនជារបស់យេីងទេ កិត្តិយសនិងសេចក្ដីថ្លៃថ្នូរទេីបវាជារបស់យេីងពិតប្រាកដណាកូនចៅ៕