ក្រៅ​ពី​របរ​ប្ដូរ​ប្រាក់ ឧកញ៉ា លី ហួរ មាន​មុខ​ជំនួញ​អ្វី​ខ្លះ?

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

ឧកញ៉ា លី ហួរ ត្រូវ​បាន​គេ​ដឹង​ថា បាន​ឆ្លងកាត់ប្រវត្តិជូចត់ជាង អ្នកឧកញ៉ា គិត ម៉េង និង ពុង ខៀវ សែ បន្តិច ព្រោះគាត់គឺជាទាហាននៅសមរភូមិជួរមក ហើយបន្ទាប់ពីរ​បបប្រល័យពូជសាសន៍​បានរលាយផុតទៅ គាត់បានចាប់មុខរបរជាអ្នកចិញ្ចឹមជ្រូកលក់។

គាត់ប្រឹងរកស៊ីច្រើនប្រភេទ ដូចជាលក់ស្ករ បន្ទាប់មកក៏ធ្វើការនាំចូល ក្រណាត់ ស្ករ ប៊ីចេងពីថៃ រហូត​ដល់គាត់សន្សំបានទុនច្រើនគួរសមនៅឆ្នាំ ១៩៨៥ គាត់ និង គ្រួសារ​ក៏បានសម្រេច​ចិត្ត​មកភ្នំពេញ រកស៊ី លក់មាសវិញម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា លីហួរ គឺជា គឺជាអ្នករកស៊ីម្នាក់ដែលមានចិត្តធ្ងន់ មានវិន័យលើខ្លួនឯង និង មានតម្លាភាព​បំផុត​ ហើយទាំងនេះគឺជាស្ពានដែលនាំអោយ មហាជនជឿជាក់លើគាត់។គាត់បានចែករំលែក​អោយ​បានដឹងថា “បើគេទិញមួយឲ្យច្បាស់មួយ ទិញពីរឲ្យច្បាស់ជាពីរ បើគេទិញមួយគីឡូ ឲ្យគេតែ ៩ខាំកន្លះ នេះមិនមានតម្លាភាពនោះទេ។ យើងរកស៊ី ត្រូវធ្វើយ៉ាងម៉េច ឲ្យសមភាព យុត្តិធម៌​ជាមួយ​អតិថនជន មិនបោកប្រាស់ ឬក៏ចំណេញហួសហេតុ។ បើខ្ញុំលក់ក្រណាត់ ម៉ែត្រដឹងតែពីគ្រប់ ខ្ញុំលក់​មាស​ជញ្ជីងត្រូវគ្រប់គីឡូ បើ​ដូរ​លុយ​វិញក៏ត្រូវតែគ្រប់ចំនួន។”

មកទល់ពេលនេះ ឧកញ៉ា លី ហួរ មានក្រុមហ៊ុនចំនួន ៨ ឯណោះ ក្នុងដៃ ដែលមានដូចជា ក្រុមហ៊ុនលីហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​បុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្រុមហ៊ុនទេពី (Tepi) វិនិយោគ កសិ-ឧស្សាហកម្មដំណាំកៅស៊ូ ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត) ក្រុមហ៊ុន ផេប្រូ (លី ហួរ វេរលុយ) និង ក្រុមហ៊ុន ធានារ៉ាប់រង លីហួរ។ ថ្មីៗនេះទៀតសោត ក្រុមហ៊ុន SBI Holdings របស់​ជប៉ុន​បាន​ចរចារ​ទិញហ៊ុន 70% នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួររួចហើយផងដែរ ជាមួយតម្លៃប្រហែល 81.7លាន USD និងត្រៀមផ្លាស់ប្តូរទៅជាធានាគារពាណិជ្ជឈ្មោះ SBI Lyhour Bank Plc វិញ។

សូមសង្កត់ធ្ងន់សារជាថ្មីទៀតថា ជោគជ័យរបស់ ឧកញ៉ា លី ហួរ កើតឡើងដោយសារគាត់តែមាន​គោលការណ៍​ច្បាស់លាស់លើ​ខ្លួន​ឯង តំាងតែពីគាត់មានអាជីវកម្មកម្រិតលក្ខណៈជាគ្រួសារ មិន​ទាន់​បើកជាក្រុមហ៊ុន (ស្តង់ដារ)​នោះ​មក​ម្ល៉េះ។ នេះគឺជាគ្រឹះ ជា គោល ដែលជួយ​អោយអតិថិជន​ជឿ​ជាក់​លើ​ជំនួញ​ទាំងអស់របស់គាត់ ដោយគ្មានភាពសង្ស័យ។

ប្រភព​ផេក៖ CamboFinance