នៅពីក្រោយតួនាទី ប្រធានកិត្តិយសសមាគមជាងសំណង់កម្ពុជា នាយ ពែកមី នឹងដឹកនាំមេជាងសំណង់ជិត ១០០០នាក់ ទូទាំងប្រទេស

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២  ក្រុមហ៊ុន ហ៊ួត ជា ដែលជាក្រហ៊ុនធំមួយ ផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទ នៅទូទាំងប្រទេសកម្ពុជា  បានធ្វើពីធីចាប់រង្វាន់ចុងឆ្នាំ ២០២១ ប្រកាសរង្វាន់ថ្មីឆ្នាំ ២០២២  និងបានប្រកាសតែងតាំង លោក ចែម ចាន់រ៉ា ហៅ ពែក មី ជាប្រធានកិត្តិយសរបស់សមាគមជាងសំណង់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីនេះបានធ្វើនៅសណ្ធាគារហ៊ីម៉ាវ៉ារី  ក្រោមវត្តមាន តំណាងគ្រប់សាខាផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទទាំងអស់ របស់ក្រុមហ៊ុនហ៊ួត ជា នៅទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសដ៏ពិសេសនោះដែរ ឧកញ៉ា ហ៊ួត ជា ក៏បានថ្លែងអំណរគុណដល់ លោក ចែម ចាន់រ៉ា (ពាក់មី) ដែលបានចូលមករួមចំណែកជាមួយសមាគមជាងសំណង់កម្ពុជាដោយទឹកចិត្តស្មោះសរ រួមទាំងការលះបង់កំលាំងកាយកំលាំងចិត្ត ដែលទទួលយកភារៈកិច្ចដ៏ធំ ប្រធានកិត្តយសរបស់សមាគមជាងសំណង់កម្ពុជា ដែលលោកតែងតែធ្វើការងារមនុស្សធម៍ ជួយដល់កម្មករដែលរងគ្រោះថ្នាក់ ជួយដល់កម្មករដែលមានវិវាធ ។

ស្ថាបនិក “សមាគមជាងសំណង់កម្ពុជា” ឧកញ៉ា ហ៊ួត ជា បន្ថែមទៀតថា ចាប់ពីពេលនេះទៅ នាយពាក់មី គាត់នឹងមានបេសកកម្មធំមួយបន្ថែមទៀត គឺធ្វើការងារ និងដឹកនាំបងប្អូនមេជាងសំណង់ធំៗ ដែលជាសមាជិក នៅក្នុងសមាគមប្រមាណជិត ១ពាន់នាក់។

ក្នុងនោះដែរ ឧកញ៉ា ហ៊ួត ជា លោកក៏បានធ្វើបទបង្ហាញ ពីការបង្ហាត់បង្រៀនពីវិធីសាស្រ្ត យុទ្ធសាស្រ្តស្តីអំពីការលក់ផលិតផលគ្រឿងសំណង់ ឱ្យទទួលបានភាពជោគជ័យ និងធ្វើបទបង្ហាញពីផលិតគ្រឿងសំណង់បន្ថែមទៀត គឺផលិតផល ALL IN ONE ។

ចាប់ពីពេលនេះទៅ បងប្អូន ដែលបានទិញសិទ្ធិ អាជីវកម្មលក្ខណៈហ្រ្វេនឆាយ ក៏ដូចបងប្អូនដែលមានបំណងបង្កើតអាជីវកម្មថ្មីៗ តែមិនដឹងថា រកស៊ីអ្វីនោះ បងប្អូនអាចទំនាក់ទំនងទិញសិទ្ធិបើកអាជីវកម្មលក្ខណៈហ្រ្វេនឆាយ ដោយមិនចំណាយអ្វីច្រើននោះឡើយ។

បងប្អូន នឹងទទួលបានបទសោធន៍ ជាក់ស្តែងផ្ទាល់ពី លោក ឧកញ្ញ៉ា ហ៊ួត ជា។  ប្រសិនបើបងប្អូនចាប់អារម្មណ៍សូម ទំនាក់ទំនងមកក្រុមការងារ តាមរយះទូរសព្ទ័លេខ 077 500000៕