ឧកញ៉ា ស៊ន សុខណា ប្រកាស​បើក​គម្រោង​អភិវឌ្ឍ​បុរី​នៅ​កោះ​ក្របី មាន​កា​រចូលរួម​ពី​អភិបាល​ក្រុង​ភ្នំពេញ​

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស៊ន សុខណា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសូណាត្រា គ្រុប បាន​ប្រកាស​បើក​គម្រោង​អភិវឌ្ឍ​បុរី​នៅ​តំបន់ភូមិ​កោះក្របី ក្នុង​ទឹកដី​ខណ្ឌ​ច្បារអំពៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអបអរសាទរ ហើយ​មើលឃើញ​គម្រោងអភិវឌ្ឍន៍លំនៅឋានរបស់បុរីសូណាត នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករ ធុរជន វិនិយោគិន ជនបរទេស ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរ ស្របពេលដែល ប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។

លោក ឃួន ស្រេង បានបន្ត​ទៀត​ថា ​គម្រោង​នេះក៏​​ឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ក្នុងការទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុន ធ្វើអាជីវកម្មនៅកម្ពុជា កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋានរបស់បុរីសូណាត្រា ដែលមានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីម្សិលមិញនេះ លោកឧកញ៉ា ស៊ន សុខណា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសូណាត្រា គ្រុប បានលើកឡើងថា ការបើកការដា្ឋនសាងសង់និងបើកលក់ជាផ្លូវការគម្រោងលំនៅឋាននេះ ជាការបង្ហាញពីជ្រុងមួយនៃការរីកចំរើនរបស់កម្ពុជា។

លោកឧកញ៉ាបាន​វាយ​តម្លៃខ្ពស់​ចំពោះវិធានការរបស់​អាជ្ញាធររាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ដែល​បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់កូវីដ-១៩ រហូតបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានធ្វើឲ្យក្រុមហ៊ុនអាចបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនៅ​ថ្ងៃនេះ។

ក្រុមហ៊ុនសូ​ណា​ត្រា​គ្រុប​ បង្កើត​ឡើង​ដោយ​លោក​ឧកញ៉ា​ ស៊ន​ សុខ​ណា ​នៅ​ក្នុង​ឆ្នាំ 201​​0។ ​សូណាត្រាគ្រុប មាន​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធដែល​ផ្តោត​លើ​វិស័យជាច្រើន​ដូចជា​ផ្នែក​អប់រំ សំណង់ និង​ហិរញ្ញវត្ថុដែលមានបុគ្គលិកបម្រើការងារ​រាប់ពាន់​នាក់៕