អ្នកឧកញ៉ា ទ្រី ភាព ទទួលសម្តេច ហ៊ុន សែន ចុះពីយន្តហោះដើម្បីបើកវេទិកាទេសចរណ៍អាស៊ាន

ជុំវិញ​ឧកញ៉ា

នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានវិលជុំឆ្នាំ២០២២  សម្តេច ហ៊ុន សែន បានទៅដល់ក្រុងព្រះសីហនុហើយ នៅព្រឹកថ្ងៃទី១៨ ខែមករានេះ ដើម្បីជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងធ្វើឡើងនៅរសៀលថ្ងៃនេះ។ ដំណើរតាមរយៈយន្តហោះទៅកាន់ខេត្តព្រះសីហនុនៅពេលនេះ មានមន្រ្តីជាន់ខ្ពស់ អភិបាលខេត្ត និងអ្នកជំនួញដែលរកស៊ីក្នុងវិស័យទេសចរណ៍បានទៅទទួលស្វាគមន៍របស់សម្តេច ហ៊ុន សែន ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមការងារសារព័ត៌មានឧកញ៉ាញូស៍ សង្កេតឃើញវត្តមានអ្នកជំនួញក្នុងពហុវិស័យអ្នកឧកញ៉ា ទ្រី ភាព ក៏បានទទួលនិងអមដំណើរអមសម្តេចចូលរួមបើកវេទិកាទេសចរណ៍អាស៊ាន ដែលជាវេទិកាដ៏មានសារសំខាន់ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន។

អ្នកឧកញ៉​ា ទ្រី ភាព គឺជាអ្នករកស៊ីដ៏មានឥទ្ធិពលម្នាក់នៅកម្ពុជា ដែលល្បីល្បាញច្រើនទសវត្សន៍មកហើយ ពោលគឺល្បីខ្ទរទ្ទាលើជំនួញនាំឈើចេញទៅក្រៅប្រទេសដែលមានទឹកប្រាក់រាប់លានដុល្លារ។ លោកមានជំនួញក្នុងវិស័យទេសចរណ៍ ជាច្រើនរួមមាន៖ ខុនដូ កម្ពស់ ១២ជាន់ នៅសង្កាត់បឹងកេងកង ទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ លើ ផទៃដី ១៨៦២ម៉ែត្រការ៉េ សណ្ឋាគារ និង កាស៊ីណូ មិត្តភាព នៅស្រុក អូរយ៉ាដាវ ខេត្តរតនគិរី គ្របដណ្ដប់លើផ្ទៃដី ២ហិចតា ឆ្នាំ ២០១៥ វិមាន ទ្រី ផាលែស រីស្សត និងស្ប៉ា ជា ប្រភេទ ផ្ទះខ្មែរបុរាណ ធ្វើពីឈើប្រណិត គ្របដណ្ដប់ លើផ្ទៃដីប្រមាណ ២ហិចតា នៅខេត្តកែប សណ្ឋាគារ និង កាស៊ីណូ ថ្មដា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្របដណ្ដប់លើផ្ទៃដី ១០ហិចតា និងសណ្ឋាគារ និងកាស៊ីណូ អានសេះ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លើផ្ទៃដីប្រមាណ ៥ហិចតា។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ ការសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ានដោយផ្ទាល់លើកនេះ ឈរលើមូលដ្ឋាននៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ភាពស៊ាំសហគមន៍ ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩, ការអនុវត្តវិធាន S.O.P. ក៏ដូចជាយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទជំងឺកូវីដ-១៩។ កត្តាទាំងនេះ ចូលរួមផ្តល់ភាពជឿជាក់ដល់ប្រតិភូជាតិ និងអន្តរជាតិ ព្រមទាំងអាចចូលរួមផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ចាប់ពីឆ្នាំ២០២២។

May be an image of 11 people

លើសពីនេះ វេទិកានេះ ក៏បានបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។

ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីដៃគូសន្ទនាដូចជា៖ អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងសមាគមទេសចរណ៍អាស៊ាន (ASEANTA)។ ភ្ញៀវកិត្តិយស ដែលចូលរួមមានដូចជា៖ លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរ (The Most Beautiful Bay Club) និងគោលដៅទេសចរណ៍មេគង្គ (Destination Mekong)៕