ក្រៅតែពីមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ បាត់ដំបង និងបន្ទាយមានជ័យ អ្នកជំនួញវ័យក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន និងអ្នករកស៊ីក្នុងវិស័យដីធ្លី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបោះទុនវិនិយោគលើការអភិវឌ្ឍន៍លំនៅដ្ឋាននៅជាប់ផ្លូវកៅស៊ូក្រវ៉ាត់ក្រុងសៀមរាប លេខ៦៧ ដែលជាផ្លូវមេ និងកំពុងមានសក្ដានុពលខ្លាំងគ្រប់វិស័យ។
គម្រោងដីឡូតិ៍តម្លៃធូរថ្លៃបំផុតក្នុងតំបន់ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅទឹកដីខេត្តសៀមរាប បានចាប់ផ្ដើមបើកទទូលលុយកក់បិទឡូតិ៍ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ២០២១កន្លងទៅ ជាមួយតម្លៃបង់រំលស់រឹតតែពិសេស គឺត្រឹមតែ 30$ក្នុង១ខែ ឬបង់ផ្ដាច់តម្លៃ 1950$/ឡូតិ៍។ គម្រោងនេះមានទីតាំងដីស្ថិតនៅតំបន់ល្អឥតខ្ចោះ ជាមួយហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់ មានសួនច្បារ ភ្លើងបំភ្លឺផ្លូវ ប្រព័ន្ធទឹក-ភ្លើង ប្រព័ន្ធលូ និងស្ថិតនៅលើផ្លូវមេធំៗ មានទំហំ20m, 16m, 10m និង 8m ជាពិសេសក្រុមហ៊ុន នឹងផ្ដល់ជូនអតិថិជននូវប្លង់រឹងស្របច្បាប់ប្រកបដោយទំនុកចិត្តថែមទៀតផង។
តាមរយៈការអភិវឌ្ឍន៍គម្រោងជាបន្តបន្ទាប់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា នៅពេលនេះស្ថិតក្នុងទឹកដីនៃខេត្តសៀមរាប ត្រូវបានមានការស្វាគមន៍និងអបអរសាទរពីអាជ្ញាធរ បងបង្អូនប្រជាពលរដ្ឋ រួមទាំងអ្នករកស៊ី។ លើសពីនេះ អភិបាលស្រុកបន្ទាយស្រី ក៏បានបង្ហាញឲ្យដឹងផងដែរនូវគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាជាអ្នកវិនិយោគធំមួយក្នុងចំណោមអ្នកវិនិយោគដែលបានមកបោះទុនរកស៊ីនៅស្រុកបន្ទាយស្រី។
បើតាមទំព័រហ្វេសប៊ុកលោក ឃឹម ហ្វីណង់ បានឲ្យដឹងក្នុងន័យដើមយ៉ាងដូច្នេះថា៖ រីករាយដែលបានជួបអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើរលេងក្នុងភូមិព្រះដាក់ជាមួយក្រុមគ្រួសារ ក្នុងឱកាសនៃកម្មវិធី«ពិព័រណ៍អាហារជនបទ»។ លោកអភិបាលស្រុកវ័យក្មេងបានគូសបញ្ជាក់ថា អ្នកឧកញ៉ាគឺអ្នកវិយោគដ៏ធំមួយនៅក្នុងស្រុកបន្ទាយស្រី ជាមួយនឹងគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនកន្លែង ក៏ដូចជាតែងតែបានចូលរួមសកម្មភាពសង្គមជាប្រចាំជាមួយរដ្ឋបាលស្រុកបន្ទាយស្រីក្នុងពេលកន្លងមកផងដែរ។
គួររម្លឹកថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ត្រូវបានរដ្ឋាភិបាល អនុម័តកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១។
កន្លងមកក្រសួងទេសចរណ៍បានលើកឡើងថា តាមរយៈផែនការមេនេះ ខេត្តសៀមរាបរំពឹងនឹងអាចទាក់ទាញបានភ្ញៀវទេសចរជាតិចំនួន ១០,៩ លាននាក់នៅឆ្នាំ ២០២៣ និងភ្ញៀវទេសចរអន្តរជាតិ ៧,៥ លាននាក់នៅឆ្នាំ ២០២៥។ តាមរយៈនេះរដ្ឋាភិបាលក៏មានចក្ខុវិស័យបង្កើតការងារឱ្យបាន ៩៤ ម៉ឺននាក់ និងប្រាក់ចំណូលចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ប្រមាណ ៦ ពាន់លានដុល្លារ។
ផែនការមេនេះក៏នឹងជួយធ្វើឱ្យខេត្តសៀមរាប និងតំបន់នៅជុំវិញក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពឆ្ពោះទៅឆ្នាំ ២០៣៥ តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រមួយចំនួនដូចជា ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពក្នុងខេត្ត, ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ, ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ, ការពង្រឹងគុណភាព និងនិរន្តរភាព, ការគ្រប់គ្រងបរិស្ថាន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកការតភ្ជាប់គាំទ្រវិស័យទេសចរណ៍, និងការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តនេះ៕