ក្រុមហ៊ុន ហ៊ួត ជា បានប្រារព្វពិធីគម្រប់ខួប ១០ឆ្នាំនៃការបង្កើតនិង បានដំណើរការក្រុមហ៊ុនតាំងពីថ្ងៃ០១ ខែមករា ឆ្នាំ២០១០ រហូតដល់សព្វថ្ងៃនេះ សាខាក្រុមហ៊ុន ហ៊ួត ជា បានពង្រីករហូតដល់ ៥០ សាខា នៅទូទាំងប្រទេសកម្ពុជាបាន ផ្នែកផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់គ្រប់ប្រភេទ។ ដោយទទូលបានការគាំទ្រ ពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញនូវសក្តានុពលក្នុងទីផ្សារកើនឡើងផ្នែកគ្រឿងសំណង់ក្រុមហ៊ុន មានផែនការពង្រីកសាខាអាជីវកម្មរបស់ខ្លួន ៥០ទៅ ១០០សាខាក្នុងឆ្នាំ ២០២០ខិតមកដល់នេះ។

ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមកម្មវិធីដ៏អធិកអធមនេះ រួមមាន ថ្នាក់ដឹកនាំ បុគ្គលិក ដៃគូរសហការ ម្ចាស់ជំនួញអាជីវកម្ម និងតារាសម្តែងជាច្រើនល្បីៗនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការប្រកាសមហារង្វាន់ដ៏អស្ចារ្យជូនអតិថិជនសម្រាប់ឆ្នាំ ២០២០ រួមមាន រថយន្ត Mazda BT50ស៊េរីឆ្នាំ ២០២០ រថយន្តដឹកឥវ៉ាន់ម៉ូតូ smash ឆ្នាំ ២០២០ ដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបូរី-សិង្ហពួរ ម៉ាស៊ីនត្រជាក់ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។

លើសពីនេះទៅទៀត បន្ទាប់ពីបញ្ចប់កម្មវិធី ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីពិសារភោជនីយអាហារ និងការប្រគុំតន្ត្រីសប្បាយរីករាយ ដើម្បីបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ដៃគូរអាជីវកម្ម ម្ចាស់អាជីវកម្ម និងបុគ្គលិក ឲ្យកាន់តែជិតស្និទ្ធស្អិតរមួតជាងមុនទៅទៀត។

នៅក្នុងពិធីនេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានមានប្រសាសន៍ ថា៖ ការធ្វើដំណើរដ៏វែងឆ្ងាយនេះ បានដោយសារកិច្ចសហការ និងការគាំទ្រពីសំណាក់ដៃគូរអាជីវកម្ម និងអតិថិជនរហូតមកដែលធ្វើឲ្យក្រុមហ៊ុនមានថ្ងៃនេះ។ ដោយទទូលបានការគាំទ្រ ពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញនូវសក្តានុពលក្នុងទីផ្សារកើនឡើងផ្នែកគ្រឿងសំណង់ ក្រុមហ៊ុន មានផែនការពង្រីកសាខាអាជីវកម្មរបស់ខ្លួន ៥០ទៅ ១០០សាខាក្នុងឆ្នាំ ២០២០ខិតមកដល់នេះ៕









អំពីក្រុមហ៊ុន និងព៌តមានលម្អិតសូមទំនាក់ទំនងទៅកាន់ផ្នែកលក់ ទូរស័ព្ទលេខ៖ 087500000ឬតាមរយៈប្រពន្ធផ្សព្វផ្សាយសង្គម៖ Facebook page: HC Construction ។