ក្នុ​ងមួយខែៗ អ្នក​ឧកញ៉ាទ្រី ភាព​ ត្រូវ​ចំណាយប្រាក់ខែ​លើបុគ្គលិក កម្មករ​​អស់​ជាង ៥០ ម៉ឺន​ដុល្លារ

ជុំវិញ​ឧកញ៉ា

តាមរយៈការវិនិយោគនៃក្រុមហ៊ុនទាំង ៩ អ្នកឧកញ៉ា ទ្រី ភាព បាន​បញ្ជាក់ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែៗ​លោក​ត្រូវ​បើក​ប្រាក់​ខែ​ឲ្យបុគ្គលិក កម្មករជាង ៥០ ម៉ឺន​ដុល្លារ​ជា​រៀងរាល់ខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេដ្ឋី​ប្រាប់​លាន​ដែល​មាន​ងា​រ​ជា​អ្នក​ឧកញ៉ារូប​នេះ​​បាន​អះអាង​បន្តទៀត​​ថា ក្រុម​ហ៊ុន​ទាំង ៩ របស់​លោក​ដែលកំពុង​ដំណើរការ​មិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ។

អ្នក​ឧកញ៉ា​ដែលមាន​មុខ​ជំនួញ​ជា​ច្រើនក្នុង​ដៃ​បាន​ថ្លែង​បន្ត​ថា ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ ក្រុមហ៊ុនទាំង៩របស់លោក​នៅតែរក្សាបុគ្គលិក និងកម្មករដែលមានចំនួនសរុបជាង ២ពាន់នាក់ដដែល មិនមានការកាត់បុគ្គលិកនោះឡើយ។

ជំនួញធំៗ​របស់​អ្នកឧកញ៉ា ទ្រី ភាព ត្រូវ​បាន​គេស្គាល់កំពុងដំណើរការនាពេលបច្ចុប្បន្ននេះ មានដូចជាក្រុមហ៊ុនធ្វើផ្លូវថ្នល់ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេង ក្រុមហ៊ុនចំការកៅស៊ូ និងក្រុមហ៊ុនទេសចរណ៍ជាដើម។

បើតាម​អ្នក​ជំនួញ​រូប​នេះ ក្រុមហ៊ុនដែលដំណើរការល្អជាងគេ គឺក្រុមហ៊ុនចំការកៅស៊ូ ដែលមានផ្ទៃដីដាំដុះប្រមាណជា ៦ពាន់ហិកតា នៅក្នុងស្រុករវាងខេត្តព្រះវិហារ៕