ការងារមុខតំណែងខ្លឹមៗ ប្រាក់ខែខ្ពស់ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បាននឹងកំពុងប្រកាសជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ច្រើនមុខតំណែង ចូលរួមធ្វើការងារជាមួយលោក។ ក្នុងនោះ មានទាំងមុខតួនាទីជាប្រធានគ្រប់គ្រងសាខា ក្រុមហ៊ុនបញ្ចាំ តាមបណ្ដាខេត្តមួយចំនួន រួមទាំងត្រូវការ ប្រធានគ្រប់គ្រងគម្រោង អ្នកលក់ប្រចាំការនៅការិយាល័យលក់ និងអ្នកគ្រប់គ្រងធនធានមនុស្សផងដែរ។


នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ ស្ថាបនិកក្រុមហ៊ុន Vichetdara cash express និងជាម្ចាស់គម្រោង បុរី វិចិត្រដារ៉ា បានប្រកាសថា៖ “ខ្ញុំត្រូវការជ្រើសរើស បុគ្គលិកជាច្រើនផ្នែក នៅក្រុមហ៊ុនបញ្ចាំ Vichetdara cash express តួនាទីជាប្រធានគ្រប់គ្រងសាខា ក្រុងព្រះសីហនុ និងបុគ្គលិកផ្នែកផ្សព្វផ្សាយ។


បន្ថែមពីនេះ ស្ថាបនិក បុរី វិចិត្រដារ៉ា ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ក៏កំពុងត្រូវការជ្រើសរើសបុគ្គលិក តួនាទីជា ប្រធានគ្រប់គ្រងគម្រោង អ្នកលក់ ប្រចាំ show room ការិយាល័យ កណ្តាល និងអ្នកគ្រប់គ្រង ធនធានមនុស្ស មួយតំណែងផងដែរ”។


ហាងបញ្ជាំ Vichetdara Cash Express មានទទួលបញ្ចាំអចលនទ្រព្យ ដូចជា៖ ប្លង់ដី និងប្លង់ផ្ទះគ្រប់ប្រភេទ ម៉ូតូ កាតគ្រីម៉ូតូ រថយន្ត កាតគ្រីរថយន្ត គ្រឿងអលង្ការ (ពេជ្រ មាស ផ្លាកទីន…) គ្រឿងសង្ហារឹមឈើប្រណិតគ្រប់ប្រភេទ គ្រឿងអេឡិចត្រូនិច (ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ……) គ្រឿងចក្រគ្រប់ប្រភេទ (អេស្កាវ៉ាទ័រ ត្រាក់ទ័រ អាបុល…..) រួមទាំងសំភារ:ជាច្រើនផ្សេងទៀតដែលមានតំលៃអាចលក់បាន។ ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ការងារខាងលើ អាចទំនាក់ទំនងទៅលេខ 017 38 0000 ឬឆាតចូលផេក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ផ្ទាល់តែម្ដង៕

