មានចម្ងាយត្រឹមតែ ១៥០ម៉ែត្រ ខាងឆ្វេងស្ពានស្រែអំបិល ខេត្តកោះកុង រីសតលម្ហែកាយ Jet’s Oudom Resort របស់ឧកញ៉ា ស្រី ចាន់ថន កំពុងសាងប្រជាប្រិយភាព និងទទួលស្វាគមន៍ភ្ញៀវទេសចរជាហូរហែរៀងរាល់ថ្ងៃ។ ទេសភាពបែបធម្មជាតិ ប្របមាត់ស្ទឹង ជំនោរដៃព្រែកបក់មកត្រសៀកៗ គួរជាទីចាប់ចិត្ត ចង់ទៅកម្សាន្តមិនចេះជិនណាយ។
បើសិនជាលោកអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ មានចម្ងាយត្រឹមតែ 135គីឡូម៉ែត្រ នៅចំកណ្ដាលស្រុកស្រែអំបិលតែម្ដង លោកអ្នកនឹងទៅដល់ Jet’s Oudom Resort ទីលម្ហែធម្មជាតិគួរជាទីមនោរម្យ។
នៅ Jet’s Oudom Resort ភ្ញៀវទេសចរ នឹងទទួលបាននូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិ ក្បែរមាត់ព្រែក មានទឹក មានដើមដូង ចង់បោះតង់ក៏បាន អាចអង្គុយញាំអាហារជុំគ្នានៅមាត់ព្រែក ជជែករឿងរ៉ាវក្នុងចិត្ត មានទាំងកង់សម្រាប់ជិះកម្សាន្ត។ កាន់តែពិសេស ក៏អាចអង្គុយគយគន់មើលថ្ងៃរៀបលិច នាពេលល្ងាចបានទៀតផង។
ទាំងអស់នេះ គឺជាកម្រងរូបភាពដ៏ Jet’s Oudom Resort របស់ ឧកញ៉ា ស្រី ចាន់ថន ដែលបានអន្ទោងចិត្តអ្នកទៅកម្សាន្តដល់ទៅនោះ ឱ្យទទួលបានអារម្មណ៍ស្រស់ស្រាយ ភ្លេចអស់ទុក្ខកង្វល់ បាត់អស់ភាពហត់នឿយ ពេលទៅឃើញទិដ្ឋភាពសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ប្រៀបបានឋានសួគ៌លើដី នាទឹកដីស្រុកស្រែអំបិល ខេត្តកោះកុង។
សម្រាប់លេខទំនាក់ទំនងកក់បន្ទប់ លោកអ្នកអាចខលទៅកាន់លេខ 096 5454 608 ឬ085 45 46 08។ ទីតាំង google map Jet’s Oudom Resort ៕