ទម្លាយឯកសារបញ្ជីឈ្មោះនាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ធ្លាប់កាន់តួនាទី “ឧកញ៉ា” ហើយត្រូវបានរដ្ឋាភិបាលស្នើបញ្ចប់គោរមងារ

ជុំវិញ​ឧកញ៉ា

គិតមកដល់ឆ្នាំ ២០២២នេះ មិនទាន់មានឯកសារណាមួយបង្ហាញឲ្យដឹងនូវចំនួនសរុប ពាណិជ្ជករ និងសប្បុរសជនខ្មែរព្រមទាំងបរទេសរស់នៅប្រទេសកម្ពុជា ដែលទទួលបានគោរមងារជាឧកញ៉ា នៅឡើយទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះសារព័ត៌មានឧកញ៉ាញូស៍ សូមបើកកកាយបញ្ជីឈ្មោះនាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ កាលពីខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំទៅប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដើម្បីបញ្ចប់គោរមងារឧកញ៉ា ទៅលើកម្លាំងកងប្រដាប់អាវុធ ដែលផ្តល់ដោយព្រះមហាក្សត្រសម្រាប់ឥស្សរជន និងអ្នកជំនួញក្នុងលះបង់បរិច្ចាគធនធានជាថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្លាប់បានបញ្ជារយ៉ាងដាច់ណាត់មិនឱ្យ​កង​កម្លាំង​ប្រដាប់អាវុធទាំងអស់របស់កម្ពុជា ដូចជា ទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។ សម្តេចសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើ​ការជ្រើសរើសជាបន្ទាន់ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីរបស់ខ្លួន។

តាមរយៈលិខិតកម្រាស់ ៥ទំព័រដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន តាមសំណើររបស់សម្តេចពិជ័យសេនា ទៀវ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មានកងកម្លាំងប្រដាប់អាវុធកំពុងកាន់តួនាទី​ឧកញ៉ា សរុបចំនួន ​៧៥រូប ត្រូវបានបញ្ចប់គោរម្យងារ។

គួររម្លឹកថា មន្រ្តីក្រសួងព្រះបរមរាជវាំងម្នាក់សុំមិនបង្ហាញឈ្មោះ ធ្លាប់បានប្រាប់សារព័ត៌មានឧកញ៉ាញូស៍ ថា ក្នុង​រយៈពេលនេះ ឧកញ៉ា​សរុប​នៅ​ស្រុកខ្មែរមាន​ចំនួន ១,០៧០ ​នាក់ ដែលចេញ​ព្រះរាជក្រឹត្យ និង​ថ្ងៃខែឆ្នាំ​ដែល​ត្រូវ​បាន​តែងតាំង។

អនុក្រឹត្យ​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពីឆ្នាំ​ ២០១៧ បុគ្គល​ដែល​ទទួល​បាន​គោរម​ងារ​ឧកញ៉ា ទាល់តែមាន​ការ​ចូល​រួម​ក្នុង​ការ​អភិ​វឌ្ឍ​សង្គម ដោយ​ផ្តល់​ជា​ប្រាក់ ​ឬ​សម្ភារៈ ដែល​មាន​តម្លៃ​លើ​ពី ​៥០ ​ម៉ឺន​ដុល្លារ។

កាល​ពី​មុន សប្បុរសជនដែលបរិច្ចាគ​ធនធាន​ជូន​រដ្ឋ​លើស​ពី ១០​ ម៉ឺន​ដុល្លារ​ឡើង​ទៅ ទើប​ទទួល​បានគោរមងារ​ដែល​ប្រទាន​ដោយ​ព្រះ​មហា​ក្សត្រ តាម​ការ​ស្នើ​សុំ​ពី​នាយក​រដ្ឋ​មន្ត្រី។ សម្រាប់អ្នកទទួលងារជា អ្នកឧកញ៉ា វិញ គឺមិនទាន់មានឯកសារបញ្ជាក់ចំនួនថវិកា ឬលក្ខខ័ណ្ឌជាក់លាក់ណាមួយនៅឡើយទេ៕

ខាងក្រោមនេះជាបញ្ជីឈ្មោះនាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ធ្លាប់កាន់ងារឧកញ៉ា៖