គម្រោងដីឡូត៍របស់ ឧកញ៉ា ឡេង និមល មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ៤៤ ផ្លូវឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារ ស្ថិតក្នុងទឹកដីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងប្រកាសដាក់លក់ក្នុងតម្លៃពិសេស ប្រូម៉ូសិនធូរថ្លៃជូនអតិថិជន។ ចំពោះតម្លៃមានលក់ចាប់ពី ២ពាន់ដុល្លារ ក្នុងមួយឡូតិ៍ ទៅតាមទំហំ និងទីតាំង។


លក្ខណៈពិសេសរបស់គម្រោងដីឡូតិ៍ ឧកញ៉ា ឡេង និមល នៅតាមបណ្ដោយផ្លូវជាតិ លេខ៤៤ នេះ ជាប្រភេទដីឡូតិ៍ប្លង់រឹង ល.ខ បង់រំលស់ងាយៗ និងបង់ប្រាក់ប្រចាំខែតិចតួចជាមួយក្រុមហ៊ុនផ្ទាល់ ដីមានទំហំច្រើនជម្រើស ចាប់ពី 5m X 20m ឡើងទៅ។


ទីតាំងគម្រោង ស្ថិតនៅចំតំបន់សក្ដានុពលទេសចរណ៍ និងសន្ទុះអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យខ្លាំង ព្រមទាំងមានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើងរួចជាស្រេច។ នៅក្នុងគម្រោងផ្ទាល់ មានរៀបចំជាផ្ទះលម្ហែ កញ្ចុះស្បូវ អាហារដ្ឋាន និងរមណីយដ្ឋាន គួរជាទីមនោរម្យ សម្រាប់អតិថិជនជាម្ចាស់ដីឡូតិ៍ មិនឱ្យខកបំណងឡើយ។

ក្រុមហ៊ុន ឡេង និមល ឯ.ក នឹងទទួលលុយកក់ ចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ តទៅ។ សម្រាប់អតិថិជនដែលចង់បានទីតាំងប្លង់ដីឡូតិ៍ល្អៗ និងទំហំតាមតម្រូវការ កុំភ្លេចទំនាក់ទំនងមកកាន់ភ្នាក់ងារលក់ឱ្យបានរួសរាន់។

ទីតាំងគម្រោងស្ថិតនៅផ្លូវជាតិលេខ44 ភូមិតាំងរបង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ឬអាចស្វែងរកតាមផែនទី google map ផ្ទាល់ក៏បាន។ លេខទូរស័ព្ទសាកសួរព័ត៌មានបន្ថែម 010 866 388/ 095 866 388/ 066 233 200 ឬឆាតចូលហ្វេសប៊ុកផេកក្រុមហ៊ុនផ្ទាល់ក៏បាន Leng Nimol ឡេង និមល ៕


