ព្រះនាងតូច ជេនណា គឺជាបុត្រីទី ២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ អ្នកអង្គម្ចាស់ ត្រូវបានគេស្គាល់ជាទូទៅថាជា “ព្រះនាងតូច នរោត្តម ជេនណា”។ កាលពីខែមករាកន្លងទៅថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេនណា បានយាងទៅចូលរួមក្នុងពិធីចែកអំណោយដល់នៅមណ្ឌលមែកឈេី ក្រោមការរៀបចំរបស់លោក ឌី វ៉ាន់ខូវ អគ្គនាយកក្រុមហ៊ុន P.Y Mart ។


ក្នុងពិធីចែកអំណោយនៅពេលនេះរបស់លោក ឌី វ៉ាន់ខូវ គឺបានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគមាន៖ អង្គរ ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកសុទ្ធ មីកញ្ចប់ជាដេីម។ ជាមួយគ្នានេះ លោក ឌីវ៉ាន់ខូវ ក៏ផ្តល់ថរិកាចំនួន ១លានរៀលជូនមណ្ឌលសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ។
លើសពីនេះទៅទៀត លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃសមណ្ឌលចំនួន២៣រូប ក៏បានទទួលបានក្រម៉ា និងថវិកា ចំែណកបងប្អូនៗកំពុងសិក្សានៅថ្នាក់បឋមសិក្សាដល់វិទ្យាល័យចំនួន៦៥នាក់ បានទទួលសម្ភារៈសិក្សាមួយកញ្ចប់ម្នាក់ និងថវិកាមួយចំនួនផងដែរ។

ព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញការរំជួលចិត្ត និងរំភេីបពេលទៅដល់មណ្ឌលមែកឈេី ដែលចិញ្ចឹមកុមារកំព្រាជាង២០ឆ្នាំមកហេីយ។ ព្រះនាងតូច មានព្រះបន្ទូលថា៖ “ពេលខ្ញុំទៅដល់ទីនោះ ចិត្តខ្ញុំរំជួលជាខ្លាំងដោយឃេីញជីវិតដ៏កំសត់របស់បងប្អូនដែលក្លាយជាក្មេងកំព្រា គ្មានម្តាយឪពុកថែរក្សា តែខ្ញុំក៏រំភេីបជាខ្លាំងដែរនៅពេលដឹងថា ពួកគាត់មករស់នៅមណ្ឌលនេះបានទទូលការថែរក្សាយ៉ាងកក់ក្តៅពីលោកប្រធាន ផន ផល្លា និងបុគ្គលិកនៃមណ្ឌល”។


ទន្ទឹមនឹងនោះ ព្រះនាងតូច ជេនណា មានបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកពូ ឌី វ៉ាន់ខូវ សប្បុរសជនមួយរូបដែលមានទឹកចិត្តល្អបរិសុទ្ធបានរៀបចំកម្មវិធីនេះឡេីង និងបានអញ្ជេីញព្រះនាងទៅចូលរួមជាកិត្តិយស។ ព្រះនាងថ្លែងយ៉ាងដូច្នេះ៖ “សូមបុណ្យកុសលដែលលោកពូបានធ្វេី សូមអោយលោកពូមានសុខសុវត្ថិភាព មានសុភមង្គល និងជោគជ័យក្នុងជំនួញជានិច្ច”។

សូមជម្រាបជូនថា មណ្ឌលមែកឈេី កេីតឡេីងតាំងពីឆ្នាំ១៩៩៧ បានចិញ្ចឹមថែរក្សាកូនខ្មែរដែលកំព្រាដោយសង្គ្រាម និងបញ្ហាគ្រួសារច្រេីនរូប។ នៅឆ្នាំ២០២២នេះ មណ្ឌលមានកុមារកំព្រាក្នុងបន្ទុកដល់ទៅ៩៨នាក់ ដោយក្នុងនោះមានទារកអាយុក្រោម១ឆ្នាំទៀតផង៕






