អ្នកឧកញ៉ា គិត ម៉េង បង្ហាញវិស័យសក្តានុពលនៅកម្ពុជាដល់ធុរជនហ្វ្រង់កូហ្វូនីធ្វើការបណ្តាក់ទុន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ឆេគូ អ៊ូស៊ូម៉ាន តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃពុធ ទី០៩ ខែកុម្ភៈនេះ។ កិច្ចពិភាក្សានៅពេលនេះផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសហ្វ្រង់កូហ្វូនី និងកម្ពុជា ជាពិសេសការរៀបចំកម្មវិធីបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅចុងខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 2 people, people standing, suit and text that says 'MBODIA CHAMBER OF COMMERO 東均寒 東 寒 商會 商'

នៅក្នុងជំនួបនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងបង្ហាញអំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងវិស័យសក្តានុពលរបស់កម្ពុជា ដែលជាកាលានុវត្តភាពសម្រាប់ធុរជនហ្វ្រង់កូហ្វូនី។ លើសពីនេះ កម្ពុជាមានកិច្ចព្រមព្រៀងសេរីទ្វាភាគីជាមួយចិន និង កូរ៉េ ដែលជាការបើកទីផ្សារកាន់តែទូលាយសម្រាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

បើតាមឧកញ៉ា គិត ម៉េង សភាពាណិជ្ជកម្មគាំទ្រ និងសហការក្នុងការរៀបចំឲ្យបានជោគជ័យនូវបេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មហ្រ្វង់កូហ្វូនី មកកាន់កម្ពុជា។ ទន្ទឹមនឹងនោះ អ្នកឧកញ៉ាបានគូសបញ្ជាក់ថាពីការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូហ្វ្រង់កូហ្វូនី ក្នុងឆ្នាំនេះ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។

ជាមួយគ្នានេះ លោក ឆេគូ អ៊ូស៊ូម៉ាន បានលើកឡើងថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី គ្រោងនឹងរៀបចំកម្មវិធីបេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើកទី១ នៅចុងខែមីនា ឆ្នាំ២០២២ នេះ ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្តារដ្ឋប្រើប្រាស់ភាសាបារាំង នៅទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង។

លោក ឆេគូ អ៊ូស៊ូម៉ាន បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនចំនួន ៧៨ ក្រុមហ៊ុនមកពីគ្រប់ទ្វីបទាំងអស់នឹងធ្វើដំណើរមកកម្ពុជាចូលរួមក្នុងបេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើកទី១ ដើម្បីស្វែងរកកាលានុវត្តភាពធុរកិច្ចក្នុងវិស័យ កសិ-ឧស្សាហកម្ម ឌីជីថល និងថាមពលកកើតឡើងវិញ៕