ឧកញ៉ា លាង ហួង៖ Land Mark ផ្លូវ៦០ម៉ែត្រ នឹងក្លាយជាគម្រោងអភិវឌ្ឍន៍លំនៅឋានធំជាងគេបង្អស់ក្នុងតំបន់នោះ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន ក្នុងសន្និសីទព័ត៌មានស្ដីពីពិធីបើកលក់ជាផ្លូវការដំណាក់ កាល ទី២ គម្រោង Land Mark 60M កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានប្រសាសន៍ថា៖ “ពេលនេះ គម្រោង លែនម៉ាក ៦០ម៉ែត្រ បានក្លាយជាគម្រោងអភិវឌ្ឍលំនៅឋានធំជាងគេបង្អស់ក្នុងតំបន់ ៦០ម៉ែត្រ ហើយក៏នឹងក្លាយជាតំបន់ដ៏ទំនើប ទាន់សម័យ ទាំងផ្នែកពាណិជ្ជកម្ម និងការរស់នៅ នាថ្ងៃអនាគត”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន ឧកញ៉ា លាង ហួង ហៅ​ ហេនរី បានបន្ថែមទៀតថា អតិថិជននឹងទទួលបានបទពិសោធន៍ នៃការរស់នៅដ៏មានកិត្យានុភាព និងឧត្ដមភាព ក្នុងគម្រោង លែនម៉ាក តំបន់ផ្លូវ ៦០ម៉ែត្រ ជាមួយប្រភេទគេហដ្ឋានចម្រុះដ៏ទំនើប រួមទាំងមុខងារពិសេសៗជាច្រើន ដូចជា ផ្សារទំនើប ជីប ម៉ុង ៦០ម៉ែត្រ សួនឧទ្យាន ព្រមទាំងក្លឹបហោស៍ដ៏ប្រណីត។

ចំណែកលោក Arnaud DUFRESNE អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏បានបន្ថែមថា៖ “ជីប ម៉ុង រីថែល បានសហការជាមួយ ជីប ម៉ុង លែន ដើម្បីស្ថាបនាផ្សារទំនើប ជីប ម៉ុង ៦០ម៉ែត្រ ដែលនឹងក្លាយជាផ្សារ ទំនើបបែប សហគមន៍ជំនាន់ថ្មី ផ្ដោតសំខាន់លើទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដ៏មាន គុណភាព អាហារនិងភេសជ្ជៈ សេវាកម្ម រួមទាំងការកម្សាន្ត សម្រាប់ អតិថិជន ក្នុងគម្រោង រួមទាំងប្រជាជនក្នុងតំបន់ ៦០ម៉ែត្រទាំងមូល។

ពិធីបើកលក់ជាផ្លូវការគម្រោង លែនម៉ាក ៦០ម៉ែត្រទី២ នឹងប្រព្រឹត្តទៅ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ជាមួយនឹងការផ្ដល់ ជូនដ៏អស្ចារ្យចំនួន៣ រួមមាន៖

១. បង់ប្រាក់ត្រឹមតែ១ភាគរយក្នុង១ខែ ដោយឥតការប្រាក់ និងឥតប្រាក់កក់

២. ការបញ្ចុះតម្លៃពិសេសរហូត ដល់៨ភាគរយភ្លាមៗនិង

៣. កម្ចីទិញផ្ទះពីធនាគារ ជីប ម៉ុង ផ្ដល់ជូន រហូតដល់៩៥ភាគរយនៃតម្លៃផ្ទះ។

ការិយាល័យលក់គម្រោង លែនម៉ាក ៦០ ម៉ែត្រ ដែលស្ថិតនៅតាម បណ្ដោយផ្លូវ៦០ម៉ែត្រ ត្រឹមតែ២នាទីប៉ុណ្ណោះពីផ្សារទំនើបអ៊ីអនមានជ័យ ៕