មនុស្សជាច្រើន ជាពិសេសអ្នកដែលមានដៃគូស្នេហា ម្ចាស់បេះដូងជាទីស្រលាញ់ ទ្រាំនឹងមិនបង្ហាញក្ដីស្រលាញ់ មិនបានទេ ត្បិតម្សិលមិញ ត្រូវនឹងថ្ងៃទី១៤ កុម្ភៈ ទិវានៃក្ដីស្រលាញ់ជាសកល។ ក្នុងចំណោម អ្នកបង្ហាញភាសាបេះដូងទាំងអស់នោះ ក៏មាន អ្នកឧកញ៉ា និងឧកញ៉ាៗ មួយចំនួន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកពីការងាររបស់ខ្លួន សាងភាពផ្អែមល្ហែមជូនមនុស្សជាទីស្រលាញ់ ចំថ្ងៃ ១៤កុម្ភៈ នេះដែរ។
ខាងក្រោមនេះ ជាពាក្យពេជន៍ដ៏ផ្អែមល្ហែម របស់អ្នកឧកញ៉ា និងឧកញ៉ាៗ ដែលបាន និយាយទៅកាន់ឧត្តមភរិយារបស់ពួកគាត់ ជាសាធារណៈ៖

១. អ្នកឧកញ៉ា គិត ម៉េង៖ ថ្ងៃនេះ យើងតែងតែរួមគ្នាប្រារព្ធនូវក្តីស្រឡាញ់ ជីវិត និងសុភមង្គល ហើយក៏ឱ្យពរជ័យដល់ភរិយារបស់ខ្ញុំដែរ។
២. អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ រីករាយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ម្ចាស់បេះដូងថ្លើមថ្លៃបងតែមួយគត់។ អរគុណគ្រប់យ៉ាងដែលតែងនៅក្បែរបងមើលថែបងគ្រប់ពេលវេលាអរគុណអូនដែលចូលក្នុងជីវិតបងបងស្រលាញ់អូនខ្លាំងណាស់ណាម្ចាស់ជីវិតបងអើយ

៣. ឧកញ៉ា អ៊ឹង ឃាង៖ ទោះបីជារវល់ការងារយ៉ាងណាក៏ដោយ ក៏បងមិនភ្លេចយកផ្កាកុលាបជូនអូនសម្លាញ់ ក្នុងថ្ងៃទិវានៃក្ដីស្រលាញ់ដែរ I love you

៤. ឧកញ៉ា ប៊ុន រតនាសេម៖ Happy Valentine’s Day ឆ្នាំក្រោយថែមសមាជិកម្នាក់ទៀតហើយសំណព្វចិត្ត

៥. ឧកញ៉ា អ៊ឹង គីមហុង៖ រីករាយថ្ងៃនៃក្តីស្រឡាញ់

៦. ឧកញ៉ា សឿ សុវណ្ណ៖ 5យ៉ាង ដែលធ្វេីអោយយេីងសោកស្តាយនៅពេលចាស់ទៅ
1. ពុំបានថែរក្សាសុខភាពពេលនៅក្មេង
2. ពុំខិតខំរកប្រាក់ពេលនៅក្មេង
3. ពុំបានចូលរួមធ្វេីសប្បុរសធម៌ និងជួយសង្គម
4. ពុំបានប្រេីចំណេះដឹង និងបទពិសោធន៍បង្ហាត់ដល់អ្នកជំនាន់ក្រោយ
5. ពុំបានថែរក្សាយកចិត្តទុកដាក់ចំពោះមនុស្សដែលខ្លួនស្រឡាញ់
Happy Valentine’s Day 2022
