អ្នកឧកញ៉ា គិត ម៉េង បង្ហើបថា មានទីកន្លែង ពេលវេលា និងហេតុផលត្រឹមត្រូវយើងនឹងសម្រេចគោលដៅ

ជុំវិញ​ឧកញ៉ា

សារព័ត៌មានឌីជីថលឧកញ៉ាញូស៍ នៅថ្ងៃនេះសូមបន្តបើកកាយនិងដកស្រង់អត្ថបទដែលអ្នកឧកញ៉ា គិត ម៉េង ចាប់អារម្មណ៍ដែលនិយាយពីផ្នត់គំនិតកែលម្អខ្លួនឯង និងឥរិយាបទមនុស្ស។ ជានិច្ចកាលអ្នកឧកញ៉ាតែងតែសិក្សាពីមេត្តាធម៌លើខ្លួនឯង ដែលជាកត្ដាមួយនៃភាពជាអ្នកដឹកនាំ ហើយវាក៏ជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យជំនួញរបស់លោកជោគជ័យផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាបានដាក់ជាសំនួរថា នៅពេលអ្នកជួបឧបសគ្គ និងបរាជ័យ តើបន្ទោសខ្លួនឯង ឬប្រាប់ខ្លួនឯងថាមិនអីទេ?

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានពន្យល់យ៉ាងដូច្នេះថា ដូចយើងដឹងស្រាប់ហើយ ជីវិតគឺពោរពេញដោយបទពិសោធន៍ និងការរៀនសូត្រពីបទពិសោធន៍ទាំងនោះ។ ការមានមេត្តាធម៌លើខ្លួនឯងគឺជាអំណាចដ៏ខ្លាំងក្លា នៅពេលយើងរៀនផ្ដល់កន្លែងឱ្យខ្លួនយើងរីកលូតលាស់ និងគិតដល់ឱកាសនេះ ដើម្បីអភិវឌ្ឍ។

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា៖ ចូរធ្វើល្អដាក់ខ្លួនឯង នៅពេលអ្នករៀនសូត្រពីបរាជ័យរបស់អ្នក។ ចូរទទួលស្គាល់អារម្មណ៍ទាំងនេះ ព្រោះថា ពិតណាស់ ជីវិតគឺតម្រូវឱ្យអ្នកប្រឹងប្រែងជម្នះបញ្ហាប្រឈមនានា។ វាមិនអីនោះទេ ប្រសិនបើអ្នកមានអារម្មណ៍ថាថ្ងៃខ្លះ គឺពិបាកជាងថ្ងៃផ្សេងទៀត។ ចូរកសាងផែនការសកម្មភាពឆ្ពោះទៅរកការធ្វើឱ្យស្ថានការណ៍កាន់តែប្រសើរឡើង។

អ្នកឧកញ៉ាបានឲ្យដំបូន្មានថា អ្នកនឹងសម្រេចគោលដៅរបស់អ្នក នៅពេលវេលាត្រឹមត្រូវ ទីកន្លែងត្រឹមត្រូវ និងហេតុផលត្រឹមត្រូវ៕