ថៅកែហាងលក់គ្រឿងអលង្កាពេជ្រ ថន គឹមលី ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “ឧកញ៉ា”

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” ឲ្យលោក ហ៊ួរ ហាក់សេង ដែលជាម្ចាស់ហាងលក់គ្រឿងអលង្កាពេជ្រ ថន គឹមលី នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជាសហគ្រិនវ័យក្មេង និងជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈមុខជំនួញនានាលើពហុវិស័យ។ ជានិច្ចកាលលោកតែងតែចូលរួមវិភាគទានទឹកប្រាក់ទ្ទង់លានដុល្លារជូនដល់រាជរដ្ឋាភិបាលកម្ពុជា និងតាមបណ្តារដ្ឋបាលរាជធានីខេត្ត អង្គការ សមាគម និងជនទីទាល់ក្រជាដើម។

ឧកញ៉ា ហ៊ួរ ហាក់សេង ក៏ជាអ្នកជំនួញជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យ កសាងសង់ផ្ទះលំហែកាយនៅខេត្តកំពតផងដែរ៕