លោកជំទាវ តាំង ហ្គិចលៀង បានបង្ហើបនូវទស្សនៈរបស់ស្វាមី គឺឧកញ៉ា អ៊ឹង លីហេង ម្ចាស់ក្រុមហ៊ុន H$L Group ដោយលើកឡើងថា “គ្មានទេ សត្រូវអមតៈ ហេីយក៏គ្មានទេមិត្តអមតៈ “។ លោកជំទាវពន្យល់ថា ធ្វេីជាមនុស្សមិនគួរស្អប់អ្នកណាខ្លាំងរហូតដល់មិនអាចអត់អោនបាននោះទេ ព្រោះយេីងនិងគេប្រហែលអាចនឹងក្លាចទៅជាមិត្តនឹងគ្នាវិញនៅថ្ងៃណាមួយ។
តែយ៉ាងណា លោកជំទាវបន្តថា ក៏មិនគួរស្រឡាញ់ទុកចិត្ត អ្នកណាខ្លាំងដល់ថ្នាក់អត់គេមិនបាននោះដែរ។ ពាក្យថា មិត្ត វានឹងបែកគ្នាវិញនៅថ្ងៃណាមួយមិនខាន។
លោកជំទាវថ្លែងថា៖ “ខ្ញុំរស់មកដល់ថ្ងៃនេះ ខ្ញុំមិនសត្រូវតិចបំផុត រីឯមិត្តវិញ ចង់កន្លះប្រទេសក្នុងចំណោមមិត្តរបស់ខ្ញុំរាប់ពាន់រាប់មុឺននាក់ ខ្ញុំក៏មានមនុស្សម្នាក់ដែលខ្ញុំបានកាត់កាល់គេចោលក្នុងចិត្តខ្ញុំ បន្ទាប់ពីខ្ញុំបានព្យាយាមថែរក្សារមិត្តភាពមួយនោះអស់រយះកាលយ៉ាងយូរ”។
លោកជំទាវផ្តល់ទស្សនៈបន្ថែមថា ការកាត់បន្ថយសត្រូវ ជីវិតបានសុខ។ ហើយបើបាត់បង់មិត្តកុំឈឺចិត្ត ព្រោះមិត្តអាចបង្កេីតបាន ព្រោះបុណ្យដែលអាចកាត់ចិត្តពីគេ កម្មរបស់គេដែលបាត់បង់យេីង បាត់បង់មនុស្សដ៏មានតំលៃម្នាក់ដែរ៕