ឧកញ៉ា ផន វណ្ណិត លើក​ទស្សនៈ​ជនអប្បគំនិត​ ទុក​បងប្អូនពិចារណា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឃដីឡូត៍កម្ពុជា បានលើកឡើងពីអប្បគំនិត ដើម្បីចែករំលែក​ដល់​បងប្អូនគិត​ពិចារណា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​ជំនួញ​ដែល​មានប្រវត្តិ​ធ្លាប់​បួស​រៀន​នៅ​វត្ត​​រូប​នេះ​បាន​លើកឡើង​ពី​បុគ្គលអប្បគំនិត ជា​​មនុស្ស​ដែល​គិតមិនច្បាស់លាស់ រារែក ចង់បន្តិចអត់បន្តិច គិតថាធ្វើតែបែរជាឈប់វិញ។

អ្នក​ជំនួញ​អចលទ្រព្យ​រូបនេះ​​បន្ត​ថា អប្បគំនិត​គឺ​ការ​គិតនឹងធ្វើអ្វីៗ ឬគិតនឹងទៅណា ហើយប្រែជាឈប់មិនធ្វើវិញ ប៉ុន្តែបើបានសេចក្តីសុខហើយរមែងស្រវឹង ដល់ពេលជួបឧបសគ្គក៏ដល់នូវការវង្វេង។

បើ​តាម​ការ​កត់​សម្គាល់​របស់​​ឧកញ៉ា អ្នកដែលមានគំនិតខ្លី កាលបើបានសេចក្ដីសុខ និងទុក្ខព្រួយចូលមកដល់ ក៏រមែងនឹងញាប់ញ័រ ដូចត្រីចាប់ពីទឹកគប់មកលើគោកហាលវាលក្តៅដូច្នេះឯង។

បុគ្គលនោះ ប្រៀបបានទៅនឹងទឹកសមុទ្រដែលមិនអាចហួសច្រាំងបាន កាលបើបានដល់ច្រាំងហើយ តែងបែកធ្លាយទៅ បើទោះដឹងថាសមុទ្រមានទំហំធំ ល្វឹងល្វើយក៏ដោយ។ ផ្ទុយទៅវិញ គំនិតយើងក៏ដូច្នោះដែរ មិនអាចកន្លងហួសពីការវង្វេងឡើយ។ អ្នកមានសម្បត្តិ មិនអាចរំលងនូវអ្នកមានគំនិតបានទេ។ ដ្បិតថា ការវិនិច្ឆ័យបញ្ហាសំខាន់ៗ គឺត្រូវឋិតនៅក្នុងការបើកទំព័រនៃអ្នកមានគំនិតហ្នឹងឯង។

ឈានដំណើរមកដល់សតវត្សន៍​ទី២១ នៃជំនាន់ឧស្សាហកម្ម ៤.០ នេះ អ្នក​ជំនួញ​ដែលមាន​ងារ​ជា​ឧកញ៉ា​រូបនេះ​ក៏​បាន​ក្រើន​រំលឹក​ដល់​អ្នកមានគំនិត ត្រូវ​តែ​ហ៊ានសម្រេចចិត្តនឹងធឹងក្រាស់​ដូចផែនដី ដោយទាញហេតុផលដទៃមកបំបែកទ្រឹស្តី៕