ចំណងស្នេហ៍ដ៏ស្អិតរមួតរបស់អតីតតារាសម្ដែងលោកជំទាវ ស្រីតូច ចំណាន និងអ្នកជំនួញល្បីឈ្មោះអ្នកឧកញ៉ាគិត ម៉េង ក្នុងរយៈពេលជិត ២០ ឆ្នាំនេះ បានបន្សល់ទុកចំណងដៃបុត្រាបុត្រីចំនួន ៤ នាក់។

ទំនាក់ទំនងរបស់សេដ្ឋីវ័យក្មេងអ្នកឧកញ៉ា គិត ម៉េង និងអតីតតារាសម្តែងច្រៀងអ្នកនាង ស្រីតូច ចំណាន ដែលមានឈ្មោះពិតថា ម៉ៅ សុចំណាន ក្រោយរួមរស់ជាមួយគ្នាជាប្តីប្រពន្ធដោយអាថ៌កំបាំង ក៏ឈានសម្រេចចិត្តដឹកដៃគ្នាចូលរោងការជាផ្លូវការនៅដើមឆ្នាំ២០១៥ ដោយមានការផ្ចុងផ្តើមពីប្រមុខរដ្ឋាភិបាល។
ចំណងស្នេហ៍លាក់មុខរបស់អ្នកទាំងពីរមានកូនប្រុសស្រីរហូតដល់ទៅ ៤ នាក់។
គិត ស៊ូឡា


គិត ស៊ូឡា ជាចំណងដៃកូនប្រុសដំបូងនៃចំណងស្នេហ៍របស់អ្នកឧកញ៉ាគិត ម៉េង និងលោកជំទាវស្រីតូច ចំណាន។ មកដល់ពេលនេះកូនប្រុសច្បងរបស់អ្នកឧកញ៉ាមានវ័យ ១៦ ឆ្នាំហើយ។
គិត ស៊ូរៀរង្សី

ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០០៦ គឺជាថ្ងៃចាប់កំណើតកូនទីពីររបស់អ្នកឧកញ៉ាមានឈ្មោះ គិត ស៊ូរៀរង្សី។ កំណើតកូនទីពីរនេះ ក៏ចំថ្ងៃកំណើតដូចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែរ។ អ្នកឧកញ៉ាប្រដូចកូនស្រីដំបូងនេះគឺជា «ព្រះអាទិត្យ» ដែលតំណាងឱ្យជីវិត ថាមពល ភាពវិជ្ជមាន ភាពច្បាស់លាស់ ទំនុកចិត្ត អានុភាព សន្តិភាព និងទិសដៅ។
គិត ស៊ូណាវីន


គិត ស៊ូណាវិន ជាកូនទីបីក្នុងចំណោមកូនប្រុសស្រីទាំង ៤ នាក់របស់អ្នកឧកញ៉ា។ ក្នុងវ័យអាយុ ១៣ ឆ្នាំ អ្នកឧកញ៉ាមើលឃើញបុគ្គលិកលក្ខណៈដ៏គួរឱ្យស្រឡាញ់របស់កូនស្រីមួយនេះ ដែលមានការចូលចិត្តពីមនុស្សនៅជុំវិញខ្លួន និងតែងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបងប្អូន។
គិត ស៊ូឡូង

គិត ស៊ូឡុង ជាកូនប្រុសពៅរបស់អ្នកឧកញ៉ា គិត ម៉េង ដែលមានវ័យ ៩ ឆ្នាំ។ នាថ្ងៃកំណើតនាឱកាសវេលាឆ្លងឆ្នាំថ្មី អ្នកឧកញ៉ាក៏ជូនពរឱ្យកូនប្រុសពៅនេះ ពោរពេញដោយក្តីសុខពេញមួយជីវិត៕