គម្រោងដីឡូត៍របស់សេដ្ឋីអចលនទ្រព្យវ័យក្មេងនៅកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទើបបង្ហាញខ្លួននៅទីតាំងថ្មីមួយកន្លែងទៀត នៅចំបេះដូងក្រុងកំពង់ឆ្នាំង ក្រសោបសក្ដានុពលធំៗ ជាច្រើនចំណុច ទាក់ទងនឹងទីតាំងដ៏អំណោយផល គួរឱ្យចង់វិនិយោគ និងទិញទុកសាងសង់លំនៅដ្ឋានប្រកបដោយសុភមង្គល។



តើគម្រោងអភិវឌ្ឍន៍ដីឡូត៍ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅក្រុងកំពង់ឆ្នាំងបង្កប់សក្ដានុពលអ្វីខ្លះ បានជាផ្ទះការគាំទ្រខ្លាំងម្ល៉េះ?
ទី១. ជាគម្រោងដីឡូត៍ ដែលមានទីតាំងស្ថិតនៅកណ្ដាលក្រុងកំពង់ឆ្នាំង មានហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅហ៊ុំព័ទ្ធជុំវិញស្រាប់
ទី២. ចម្ងាយគិតពីវិមានឯករាជ្យក្រុងកំពង់ឆ្នាំងទៅ ត្រឹមតែ ១០០០ ម៉ែត្រ
ទី៣. ចម្ងាយចេញពីផ្សារក្រុងកំពង់ឆ្នាំងត្រឹមតែ ៧០០ ម៉ែត្រ
ទី៤. ចម្ងាយពីផ្សារក្រោម កាន់តែកៀកមែនទែន គឺត្រឹមតែ ៣០០ ម៉ែត្រ
ទី៥. ចម្ងាយពីបេនឡានខេត្ត ត្រឹមតែ ៦០០ ម៉ែត្រ

ក្នុងគម្រោងដីឡូត៍មានលក់ក្នុងតម្លៃកាន់តែពិសេសមិនធ្លាប់មាន គឺត្រឹមតែ 3900$ឡើងទៅ។ ក្នុងនោះ អតិថិជនអាចមានជម្រើសទិញដីសម្រាប់ទុកសាងសង់ប្រភេទផ្ទះវីឡាខ្នាតធំ មានទំហំ 11m X 21m, ប្រភេទដីឡូត៍វីឡាថៃ ទំហំ 9m X 17m, រួមទាំងប្រភេទដីឡូត៍ផ្ទះល្វែង ទំហំ 4.5m X 17m។


បច្ចុប្បន្នក្រុមហ៊ុន កំពុងរៀបចំចាក់ដីឱ្យកាន់តែខ្ពស់កម្ពស់ ៧ម៉ែត្រ ស្មើផ្លូវជាតិ មិនបារម្ភបញ្ហាលិចទឹក និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែម។ កាន់តែពិសេសជាងនេះ ទៀតនោះ អតិថិជនទិញដីឡូត៍គ្រប់ប្រភេទទាំងអស់ នឹងទទួលបានកម្មសិទ្ធិប្លង់រឹងស្របច្បាប់ថែមទៀតផង។ បើនិយាយពីទេសភាពវិញ ម្ចាស់ដីឡូត៍ដែលទិញដីទុកសម្រាប់សាងសង់គេហដ្ឋានរស់នៅ នឹងអាចគយគន់មើលឃើញសម្រស់ភ្នំនាងកង្រីយ៉ាងច្បាស់ក្រឡែត គួរជាទីមនោរម្យមែនទែន។



ចាប់យកឱកាស វិនិយោគទិញដីឡូត៍ពីគម្រោង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងទីរួមខេត្តកំពង់ឆ្នាំងពីឥឡូវនេះ លោកអ្នកនឹងទទួលបានឱកាសចំណេញជាក់ជាមិនខាន៕