កុំទាន់អស់សង្ឃឹម ១៥ឆ្នាំមុន ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា រៀបការរួចជំពាក់គេ 500$ និងគ្មានសូម្បីលុយទិញគ្រែគេង

ជុំវិញ​ឧកញ៉ា

ខួបអាពាហ៍ពិពាហ៍គម្រប់ រយៈពេល ១៥ឆ្នាំរបស់ខ្លួន ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ស្ថាបនិកក្រុមហ៊ុនបញ្ចាំ Vichetdara Cash Express Co.,LTD បានរៀបរាប់បញ្ចេញប្រវត្តិជីវភាពធ្លាប់ខ្វះខាតដល់កម្រិតសូន្យ ក្រោយចាប់ដៃគ្នាកសាងគ្រួសារជាមួយឧត្តមភរិយាលោក។ តើជីវភាពរបស់ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ធ្លាប់រងព្យុះភ្លៀងអ្វីខ្លះ មុនដើរមកថ្ងៃនេះ? ខាងក្រោមនេះ គឺជាការរៀបរាប់ពីដំណើរជីវិតដ៏ជូរចត់ពីលោកផ្ទាល់៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“រីករាយខួបអាពាហ៍ពិពាហ៍គម្រប់ 15 ឆ្នាំ ២០០៧ខែកុម្ភៈថ្ងៃទី ២២ vs ២០២២ ខែកុម្ភៈ ថ្ងៃទី ២២ ពីរពាន់ម្លៃពីរឆ្នាំ មាន ម្តង។ ខ្ញុំនៅចាំបានថាគ្រូទាយបានទាយថាថ្ងៃខែឆ្នាំ ពួកយើងមិនត្រូវទេ គ្នាបើរៀបអាពាហ៍ពិពាហ៍បានត្រឹមតែយ៉ាងយូរបំផុតរយៈពេល 5 ឆ្នាំប៉ុណ្ណោះនិងបែកបាក់គ្នាហើយរកស៊ីមិនឡើងដោយខែឆ្នាំឆុងគ្នា ។ខ្ញុំចាំបានថាកូនគ្រូទាយក៏បានរៀបការនៅក្នុងកំឡុងពេលឆ្នាំប្រហែលខ្ញុំដែរហើយកន្លងមកប្រហែលជាបីឆ្នាំក៏ឮដំណឹងថាបែកបាក់គ្នាក្នុងឆ្នាំទី 3 ។”

ប្រធានក្រុមហ៊ុនហាងបញ្ចាំ Vichetdara Cash Express Co.,LTD  ក៏បានសង្កត់ធ្ងន់ទៀតថា៖ “កុំជឿតម្រាចាស់ៗតាមចំណាំ ! ខ្ញុំរៀបការរួចមានទ្រព្យសម្បត្តិក្រោមសូន្យព្រោះការហើយខ្ញុំជំពាក់គេ 500 ដុល្លារអាមេរិក ពេលនោះសូម្បីតែគ្រែគេង ក៏មិនមានលទ្ធភាពទិញដែរ ត្រូវក្រាលផ្ទាល់ និងឥដ្ឋដោយកម្រាលពូកជជុះ។

ដើរមកដល់ចំណុចនេះ ពួកយើងពិតជាឆ្លងកាត់ព្យុះភ្លៀងជីវិតជាច្រើនរាប់មិនអស់ ស្គាល់រសជាតិល្វីងជូរចត់សាបប្រៃ តែយើងនៅតែតស៊ូមិនបោះបង់ហើយខ្ញុំទៅតែយកទ្រឹស្ដីមួយមកអនុវត្តសម្រាប់ខ្លួនខ្ញុំជានិច្ចគឺ (ទ្រាំនឿយ តែកុំទ្រាំក្រ)។

តាមរយៈទ្រឹស្ដី ទ្រាំនឿយ តែកុំទ្រាំក្រ នេះហើយ ដែលឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អះអាងថា ជាថ្នាំប៉ូវ និងជំរុញទឹកចិត្តលោកឱ្យប្រឹងប្រែងតស៊ូរហូតដល់សព្វថ្ងៃនេះ។ លោកថា ទ្រឹស្ដីនេះជាកម្លាំងជំរុញចិត្តធ្វើឱ្យពួកយើងបង្កើតបានជាសមិទ្ធផលជាច្រើន រហូតដល់មនុស្សមួយចំនួនមិនហ៊ាននឹងជឿនៅលទ្ធផលដែលយើងកំពុងតែមានដូចរាល់ថ្ងៃនេះ។

ដំណើរតស៊ូជំនះឧបសគ្គតាំងពីបាតដៃទទេ ដើម្បីកែប្រែគុណភាពជីវិតអស់រយៈពេលមួយទសវត្ស៍កន្លះកន្លងមកនេះ សព្វថ្ងៃនេះ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានអភិវឌ្ឍន៍ខ្លួនក្លាយជាសហគ្រិនឆ្នើមមួយរូបនៅកម្ពុជា។ មុខជំនួញ និងក្រុមហ៊ុនដែលលោក កំពុងកាន់កាប់ រួមមានដូចជា៖ ក្រុមហ៊ុនហាងបញ្ចាំ Vichetdara Cash Express Co.,LTD, ម្ចាស់ក្រុមហ៊ុន Vichetdara Enterprise Co.,LTD, ម្ចាស់គម្រោង បុរី វិចិត្រដារ៉ា គម្រោងវីឡាស្តង់ដារជប៉ុន លើភ្នំបាសិត សាងសង់លើផ្ទៃដី ៤ហិចតាជាង, គម្រោងបុរី ហ៊ួតជា វិចិត្រដារ៉ា។ ថ្មីៗនេះទៀតសោត ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ក៏បានបង្ហើបពីមុខរបរផ្នែកសេវាកម្មម្ហូបអាហារសាច់អាំង BBQ ស្តង់ដារបែបជប៉ុនមួយទៀត ដែលលោកនឹងត្រៀមបើកនាពេលខាងមុខឆាប់ៗនេះផងដែរ៕