គ្រាដែលលោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា នាំក្រុមការងារចុះចែកសៀវភៅ លើគម្រោងយុទ្ធនាការចែកសៀវភៅសរសេរ១ម៉ឺនក្បាលរបស់លោក ឧកញ៉ានៅឯខេត្ត ស្វាយរៀងកាលពីពេលកន្លងទៅ ហើយបន្ត យកកង់១គ្រឿងព្រមទាំងសម្ភារៈសិក្សាក៏ដូចជាថវិកា ទៅចែកជូនដល់ក្មេងប្រុសម្នាក់កំព្រាឪពុក ម្ដាយទៅធ្វើការសំណង់នៅឯប្រទេសវៀតណាម មានជីវភាពខ្វះខាតខ្លាំង នៅស្រុក ជីភូ ស្រាប់តែកូនប្រុសលោកឧកញ៉ា ដែលបានទៅជាមួយនោះ ឃើញក្មេងប្រុសកម្សត់រូបនោះ គ្មានទ្រនាប់ជើងពាក់ ហ៊ានដោះទ្រនាប់ជើងដែលខ្លួនកំពុងពាក់ ឲ្យក្មេងប្រុសនោះ មិនស្ដាយស្រណោះ ហើយសុខចិត្តដើរជើងទទេ ចម្ងាយរាប់គីឡូជាមួយឪពុកទាំងទឹកមុខញញឹម។ ទង្វើនេះ បានធ្វើឲ្យលោកឧកញ៉ា ក៏ដូចក្រុមការងារដែលទៅជាមួយនោះ ភ្ញាក់ផ្អើលជាខ្លាំង មិននឹងស្មានថា ក្មេងវ័យត្រឹមតែ៧ឆ្នាំសោះ មានចិត្តសប្បុរសបែបនេះឡើយ។

ទទឹមគ្នានោះដែរ លោក ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា ក៏បានសរសេរសកម្មភាពនេះផុសលើផេកលោកឧកញ៉ារៀបរាប់ពីសកម្មភាពនេះផងដែរ។ តាមរយៈផេក “ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា” បានសរសេរបែបនេះថា( កូនថ្លើមធំជាងឪ
ឪអោយកង់ កូន សុខចិត្តដោះស្បែកជើងដែលកំពុងពាក់ឲ្យគេដែលមិនដែលមានស្បែកជើងពាក់ ! សុខចិត្តដើរជើងទទេត្រឡប់មកឡានដោយស្នាមញញឹម
សូមអរគុណលោកបណ្ឌិត ឡាយគីមឆេន ដែលផ្ដល់ជូនកង់ចំនួន 1 ដល់បក្មួយប្រុស ដែលមានជីវភាពក្រីក្រលំបាក ដើរ៣ គីឡូទៅដល់សាលា សុំកង់គេជិះ បាន ខ្លះ មិនបាន ខ្លះ បើឃើញផ្ទាល់ភ្នែក ទើបយល់ថា អ្នកក្រ លំបាកយ៉ាងណា !
អរគុណសប្បុរសជន
លោកស្រី ហ៊ែល ច័ន្ទបុប្ផា ដែលបានចូលរួមជាថវិកា ក៏ដូចជាចូលរួម ឲ្យលុយប្អូនទុកហូបបបររយៈពេល 6 ខែ”






