កម្មវិធីចាប់រង្វាន់ធំលើកទីមួយរបស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទរបស់ ឧកញ៉ា ហ៊ួត ជា បានចាប់ផ្ដើមហើយ។ ដូចទៅនឹងការប្រកាសកាលពីមុន ពេលនេះ ក្រុមហ៊ុន ហ៊ួត ជា បានចាប់រង្វាន់រកឈ្នះអតិថិជនមានសំណាងឈ្នះរង្វាន់ធំជាបណ្ដើរៗហើយ។


ចំពោះលក្ខខ័ណ្ឌ ដើម្បីក្លាយជាម្ចាស់សន្លឹកឆ្នោត ឈានទៅផ្សងសំណាងធំបាន លោកអ្នកគ្រាន់តែទិញសម្ភារៈសំណង់អស់ ចាប់ពី ៥០០$ ឡើង នោះលោកអ្នកនឹងទទួលបាន ១ពិន្ទុ រួមទាំងសន្លឹកឆ្នោត១។

រង្វាន់ធំប្រចាំឆ្នាំ ដែលកំពុងរងចាំអតិថិជនមានសំណាងឈ្នះ និងអតិថិជន ដែលបានទិញសម្ភារៈសំណង់ច្រើនជាងគេ រួមមានដូចជា៖ រថយន្ត Toyota Raise ស៊េរីឆ្នាំ ២០២២ (3000 ពិន្ទុ), ម៉ូតូ Honda Wave ស៊េរី ឆ្នាំ២០២២ (800ពិន្ទុ), ទូរទស្សន៍ ទូទឹកកក, កង្ហារ និងមួកសុវត្ថិភាព ។ល។



ចំពោះសន្លឹកផ្សងសំណាងរបស់អតិថិជន នឹឹងចាប់រង្វាន់ស្វែងរកអ្នកមានសំណាង រៀងរាល់ ២ខែម្តង ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ទិញទំនិញពីក្រុមហ៊ុន ហ៊ួត ជា បានទាំងគុណភាព បានទាំងរង្វាន់ទ្វេដង៕


