កូនប្រុសសំណព្វចិត្តទី២ ឧកញ៉ា ប៊ុន រតនាសេម និងជំទាវ លីឈី មុខកាត់ដូចអ្នកណាជាង?

ជុំវិញ​ឧកញ៉ា

ថ្ងៃទី០៣ ខែមីនា នេះ លោកជំទាវ លីឈី បានសម្រាលកូនប្រុសទី២ ដោយសុវត្ថិភាព ទាំងម្ដាយ និងកូន ហើយថ្ងៃនេះ ក៏ជាថ្ងៃដែល ឧកញ៉ា ប៊ុន រតនាសេម ស្ថាបនិកក្រុមហ៊ុន អេស អូតូ ខេមបូឌា និងលោកជំទាវ លី ឈី សប្បាយរីករាយ និងរំភើបខ្លាំងមែនទែន ក្រោយបានឃើញមុខកូនប្រុសសំណព្វចិត្តទី២ តាមបំណងប្រាថ្នា។ ឧកញ៉ា ប៊ុន រតនាសេម បានដាក់ឈ្មោះកូណប្រុសទី២ របស់លោកបានយ៉ាងពិរោះ ឈ្មោះថា “ម៉ាយុ” ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម៉ាយុ គឺជាចំណងដៃកូនប្រុសទី២ របស់ឧកញ៉ា ប៊ុន រតនា និងលោកជំទាវ លីឈី ក្រោយអ្នកទាំង២ ចាប់ដៃគ្នាកសាងជីវិតគ្រួសារជាស្វាមីភរិយាអស់រយៈពេលជិត ៣ឆ្នាំ មកនេះ។ ឧកញ៉ា ប៊ុន រតនាសេម ត្រូវបានមហាជនកត់សម្គាល់ថា ជាសុភាពបុរស ដែលស្គាល់ច្បាស់ពីតួនាទីរបស់ខ្លួន ក្នុងនាមជាមេគ្រួសារ ជាឳពុក និងជាស្វាមី ដ៏ល្អមួយរូប។

តាំងពីភរិយា មានគភ៌មក មិនថា កូនទី១ ឬកូនទី២ នេះទេ ឧកញ៉ា ប៊ុន រតនាសេម តែងតែចំណាយពេលវេលា ដែលសល់ពីការងារ និងមុខរបរ ឆ្លៀតពេលមើលថែថ្នាក់ថ្នមភរិយាមិនឱ្យពិបាកចិត្តឡើយ។

មុនសម្រាលបុត្រទី២ នេះទៀតសោត ពោលគឺកាលពីថ្ងៃទី ០១ ខែមីនា កន្លងទៅ ឧកញ៉ា ប៊ុន រតនា ក៏ទើបតែបង្ហោះវីដេអូរបស់លោកជំទាវ លីឈី រត់ទៅហាងសាឡន តុបតែងខ្លួនដើម្បីត្រៀមរង់ចាំសមាជិកថ្មី ហើយនៅយប់ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ លោកជំទាវ លីឈី ក៏បានទៅដល់មន្ទីរពេទ្យរង់ចាំពេលសម្រាល។

គ្រប់កាយវិការ និងពាក្យសម្ដី អំឡុងពេលភរិយាពពោះ ឧកញ៉ា ប៊ុន រតនាសេម ហាក់យល់ច្បាស់ពីកត្តាជីវសាស្ត្រ និងអត្ថប្រយោជន៍ នៃការនាំស្នាមញញឹម និងភាពសប្បាយរីករាយជូនភរិយា និងកូនក្នុងផ្ទៃ។ ផ្នែកតាមវិទ្យាសាស្ត្រពេទ្យ ស្ត្រីកំពុងពពោះ ដែលទទួលបាននូវភាពសប្បាយរីករាយ និងអារម្មណ៍ជ្រះថ្លា នោះទារកក្នុងផ្ទៃ ១០០% នឹងកើតមកមានសុខភាពល្អ ទាំងរាងកាយ និងបញ្ញា ស្មារតីថែមទៀតផង។

ទាក់ទងនឹងភាពជាមេគ្រួសារ ជាឳពុក និងជាស្វាមីដ៏ល្អមួយរូប ឧកញ៉ា ប៊ុន រតនាសេម ធ្លាប់បាន បង្កើតជាកម្រងសំនួរចាក់ដោតមួយចំនួន ថាតើពាក្យថា មេគ្រួសារ គួរបំពេញតួនាទីអ្វីខ្លះ? លោក បានថ្លែងថា៖

1.តើអ្នកចង់ផ្តល់អ្វីពិតប្រាកដដល់គ្រួសាររបស់អ្នក?

#លុយ រឺសុភមង្គល?

2.តើតួនាទីជាមេគ្រួសារគឺខំរកលុយតែមួយមុខ រឺមានអ្វីផ្សេងទៀត?

3.#ចំពោះអ្នកតើសុភមង្គលគ្រួសារគឺជាអ្វី?

4.តើអ្នកគួរធ្វើសកម្មភាពអ្វីខ្លះ ដើម្បីអោយគ្រួសារអ្នកមានសុភមង្គល?

5.ដើម្បីកាត់បន្ថយភាពតានតឹង តើមានសកម្មភាពអ្វីផ្សេង ក្រៅពីជួបជុំ ផឹកសុីដែរទេ?

6.មួយថ្ងៃមាន24h តើអ្នកប្រើពេលវេលានៅខាងក្រៅប៉ុន្មានម៉ោង? ឱ្យប្រពន្ធកូនប៉ុន្មានម៉ោង? កុំរាប់បញ្ចូលម៉ោងគេងយប់

7.តើអ្នកគិតថាអោយតែប្តី ចេះរកលុយ ផឹកសុីតិចតួច ចូលផ្ទះយប់ជ្រៅ កុំតែដេកក្រៅផ្ទះ ជាសំណាងរបស់ប្រពន្ធ មែនទេ?

8.តើសាលារៀនតែមួយមុខ គឺអាចអប់រំកូនរបស់អ្នកបាន មិនបាច់មានការចូលរួមពីឪពុកម្តាយ ត្រូវទេ?

9.តើអ្នកគិតថាប្រពន្ធកូន ត្រូវការពេលវេលា និងភាពកក់ក្តៅពីអ្នក ដែរទេ?

10.អ្នកចង់មានពេលផ្ទាល់ខ្លួនជួបជុំផឹកសុីសប្បាយបន្ថយភាពតានតឹង តើប្រពន្ធកូនអ្នកចង់ដើរលេងជាមួយអ្នកបន្ថយភាពតានតឹងដែរ រឺទេ?