ឧកញ៉ា អ៊ឹង លីហេង និងលោកជំទាវឧកញ៉ា តាំង ហ្គិចលៀង សូមចូលរួមអបអរសាទរ និងជូនពរដល់ឧកញ៉ា តាំង ផេងប៉ោ ដែលត្រូវបានសម្តចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា “អ្នកឧកញ៉ា”។


ឧកញ៉ា អ៊ឹង លីហេង មានប្រសាសន៍ថា៖ លោក និងក្រុមគ្រួសារ ពិតជា មានសេចក្តីសោមនស្សរីករាយ និងសូមគោរពបួងសួងជូនពរជ័យ សិរីមង្គល ប្រាជ្ញាឈ្លាសវៃ វិបុលសុខមហាប្រសើរថ្លៃថ្លាគ្រប់ប្រការ ជូនចំពោះអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងទទួលបានជោគជ័យ រីកចម្រើ រុងរឿង ជានិច្ចនិរន្តរ៍។

បើយោងតាម សេចក្ដីក្រាបទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នេះ បានត្រាស់បង្គាប់ ប្រទានគោរមងារ ឧកញ៉ា តាំង ផេងប៉ោ ឡើងទៅជា “អ្នកឧកញ៉ា”។

អ្នកឧកញ៉ា តាំង ផេងប៉ោ គឺជាអ្នកជំនួញជើងចាស់ និងជាឥស្សរៈជនដ៏ឆ្នើមមួយរូប ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពសប្បុរសធម៌ និងកសាងជាតិជាបន្តបន្ទាប់ តាមរយៈការបរិច្ចាគធនធានថវិកាជាបន្តបន្ទាប់។ បច្ចុប្បន្ន អ្នកឧកញ៉ា ក៏ជាម្ចាស់ក្រុមហ៊ុន តាំង ប៉ោផេង ខូអិលធីឌី ដែលជាក្រុមហ៊ុនចែកចាយនូវថ្នាំលាប Dulux រួមទាំងមានមុខជំនួញជាច្រើនផ្សេងទៀតផងដែរ៕