អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន ពិភពថ្មី គ្រុប នាថ្ងៃចន្ទ ទី២៨ ខែមីនានេះ បាននាំយកទឹកប្រាក់ដោយផ្ទាល់ចំនួន ១,៣០០,០០០ដុល្លារអាមេរិក ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ហុង ពីវ បានថ្លែងថា៖ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ បុរីពិភពថ្មី…! ទេីបថ្ងៃនេះ យេីងបានចូលរួមបរិច្ចាគ ជូន កាកបាទក្រហមកម្ពុជា $1,300,000។

សូមជម្រាបថា អ្នកឧកញ៉ា ជានិច្ចកាលតែងតែឧបត្ថម្ភទៅកាន់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេស ក្នុងការគាំទ្រដល់យុទ្ធនាការសប្បុរសធម៌របស់រាជរដ្ឋាភិបាល ព្រមទាំងបានដាក់ចេញនូវកម្មវិធីមនុស្សធម៌ជាច្រើន ដើម្បីរួមចំណែកទ្រទ្រង់សង្គមជាតិផងដែរ៕
