បើមិនប្លែក មិនមែន ឧកញ៉ា ប៊ុន រតនាសេម ទេ នាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ស្ថាបនិកក្រុមហ៊ុន អេសអូតូ ខេមបូឌា ផ្ដល់ជូនអតិថិជននូវប្រូម៉ូសិនពិសេសមិនធ្លាប់មាន ក្នុងពិភពជំនួញរថយន្តនៅកម្ពុជា នោះគឺ Free រថយន្តឱ្យអតិថិជនអាចទិញរថយន្តបង់រំលស់ ដោយយកទៅជិះ រយៈពេល ៣ខែសិន ទើបបង់ប្រាក់ជាក្រោយ។



តើប្រូម៉ូសិនដ៏ប្លែក និងមហាពិសេស ខុសពីការ៉ាស់ទិញលក់រថយន្តដទៃផ្សេងទៀត របស់ S-Auto មានលក្ខខ័ណ្ឌដូចម្ដេចខ្លះ?
តាមការបកស្រាយឱ្យដឹង ពីឧកញ៉ាដង្ខៅរថយន្ត ប៊ុន រតនាសេម បានបញ្ជាក់ថា សម្រាប់បងប្អូនអតិថិជន ដែលគាត់គ្រោងទិញរថយន្តពីឃ្លាំង S-Auto ដោយបង់រំលស់ ក្រុមហ៊ុននឹង free ថ្លៃបង់ជូន ៣ខែ ដំបូងដល់អតិថិជនឥតគិតថ្លៃ។ មានន័យថា អតិថិជនសិក្សាកម្ចី ដាក់ឯកសារស្នើបង់រំលស់រថយន្តជាប់ភ្លាម អាចយករថយន្តពី S-Auto ទៅជិះ ៣ខែ សិនចាំគិតដល់រឿងបង់លុយប្រចាំខែបន្ត។



ឧកញ៉ា ប៊ុន រតនាសេម រៀបរាប់បន្ថែមទៀតថា ក្រៅពីផ្ដល់ជូនអតិថិជនដែលបង់រំលស់ អាចយករថយន្តទៅជិះ ៣ខែ ហើយនោះ S-Auto ក៏នឹង free ថ្លៃសេវារដ្ឋបាល free ថ្លៃ GPS និងថ្លៃឆែក CBC ថែមទៀតផង។
កាន់តែពិសេស ជាងនេះទៀតនោះ នាឱកាសមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ S-Auto នឹងថែមកាដូអនុស្សាវរីយ៍រហូតដល់ជិត ២០មុខ ដែលរួមមានដូចជា៖
1. ស្លាកលេខ 2. បញ្ជុះតំលៃរហូតដល់២ពាន់ដុល្លា 3. សំបកកង់៤គ្រាប់ 4. ចាក់សាំង ១០០ដុល្លា 5. ប្តូរប្រេងម៉ាស៉ីន 6. កំរាលជើង 7. ប៊ូលា 8. កំរាលតាបឡូ 9. ស្រោមចង្កូត 10. ក្រណាត់គ្របរថយន្ត 11. ទ ទឹកទ្វាររថយន្ត 12. លាងម៉ាស៊ីន 13. បោកពូក 14. ខ្នើយកល់ក 15. របាំងការពារកំដៅថ្ងៃ 16. ស្រាបៀរហនុមាន 17. កូកា កូឡា 18. ទាខ្វៃ អេសឆ្ងាញ់។



សូមបញ្ជាក់ផងដែរថា ប្រូម៉ូសិនផ្ដល់ជូនរថយន្តជិះមុន ជូនអតិថិជនជិះរយៈពេល ៣ខែ សិន ទើបបង់លុយនេះ មិនមានរយៈពេលយូរនោះទេ ពោល គឺគិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ តែប៉ុណ្ណោះ។ ឃ្លាំងទិញលក់រថយន្ត S-Auto មានទិញលក់រថយន្តគ្រប់ប្រភេទ ទាំងរថយន្តក្រដាសពន្ធ និងរថយន្តស្លាកលេខ។ អាស័យដ្ឋាន អេសអូតូ: មានទីតាំងស្ថិតនៅ ផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500ម៉ែតពីរង្វង់មូលខេមកូខាងឆ្វេងដៃការាសសាំងភីធីធី ៕