ឧកញ៉ា អ៊ឹង លីហេង និងលោកជំទាវ តាំង ហ្គិចលៀង ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគថវិកា ចំនួន ១០០,០០០ដុល្លារ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារៀលរាល់ឆ្នាំ ឧកញ៉ា អ៊ឹង លីហេង និងលោកជំទាវឧកញ៉ា តាំង ហ្គិចលៀង ប្រធានក្រុមហ៊ុន H&L Group Co.,LTD តែងតែចូលរួមបរិច្ចាគថវិកា និងធនធានផ្ទាល់ខ្លួន ចូលរួមក្នុងយុទ្ធនាការមនុស្សធម៌ និងសង្គមធម៌ ជាមួយកាកបាទក្រហមកម្ពុជាមិនដែលខាន។
បន្ថែមពីការចូលរួមជាមួយកាកបាទក្រហមកម្ពុជាហើយនោះ ពួកគាត់ ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជាច្រើនទៀត ចូលរួមដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀតថែមទៀតផង៕