ម៉ូតូកង់៤ បានក្លាយជាជម្រើសថ្មី សម្រាប់ប្រជាជនកម្ពុជា អ្នកដែលចង់ទទួលបានបទពិសោធន៍ថ្មី នៃការអង្គុយបើកបរម៉ូតូកង់ ៤ ដូចរថយន្ត ប៉ុន្តែបញ្ជាកាច់ចង្កូតដូចទៅនឹងម៉ូតូ។ ម៉ូតូកង់ ៤ ស៊េរីឆ្នាំ2022 ដ៏ទំនើប កាលីបទាន់សម័យ ស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ នាំចូលដោយក្រុមហ៊ុន Jet’s Auto Cambodia របស់ ឧកញ៉ា ស្រី ចាន់ថន កំពុងមានការពេញនិយមខ្លាំងណាស់សម្រាប់អ្នកនិយមចូលចិត្តជិះម៉ូតូបែបផ្សងព្រេង លក្ខណៈ Off-Road ផ្លូវភ្នំ ផ្លូវខ្សាច់ ជាដើម។


ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់ម៉ូតូកង់ ៤ ដ៏ទំនើបចុងក្រោយគេ ដែលកំពុងលក់ដាច់ខ្លាំងបំផុត៖
ម៉ូតូស៊េរី Cforce គឺជាសេរីចុងក្រោយ ផលិតដោយក្រុមហ៊ុន CFMoto ដោយមានប្រព័ន្ធដំណើរការដោយម៉ាស៊ីន V-Twin មានប្រភេទកម្លាំងម៉ាស៊ីន ចាប់ពី 625cc ដល់ 800cc។ Cforce មានរូបរាងធំ ខ្ពស់បំផុត និងធ្ងន់ហាប់ណែនល្អជាងស៊េរីមុនៗ។ គ្រប់សម្ភារៈដែលបំពាក់លើតួខ្លួនយានយន្តប្រភេទនេះទៀតសោត សុទ្ធតែសេរីទំនើប ទាំងម៉ាស៊ីន ចង្កៀងមុខក្រោយ ប្រព័ន្ធប៉ូម កង់ និងគ្រឿងបង្គុំផ្សេងៗទៀតជាដើម។



ដោយឡែក សម្រាប់ម៉ូតូកង់ ៤ មួយប្រភេទទៀត ដែលកំពុងដាក់លក់នៅក្រុមហ៊ុន Jet’s Auto Cambodia ដែរ គឺម៉ូឌែល Uforce ស៊េរីឆ្នាំ 2022 ។ Uforce មានកម្លាំងម៉ាស៊ីនចាប់ពីទំហំ 450cc រហូតដល់ 1000cc។ ម៉ូតូ Uforce ដើរដោយប្រព័ន្ធម៉ាស៊ីន V-Twin, 4-STROKE, SOHC និង 8-VALVE ជាមួយនឹងកម្លាំងម៉ាស៊ីនធំបំផុត ដល់ 1000cc។
Uforce ស៊េរីឆ្នាំ 2022 អាចផ្ទុកសាំងបានមួយពេញប្រហែល ៣០ លីត្រ។ ចង្កូតរបស់ Uforce ដំណើរការដោយប្រព័ន្ធអេឡិចត្រូនិក ហើយកង់ទាំង ៤ គ្រាប់របស់វា គឺមានទំហំធំល្មម បំពាក់ជាមួយបន្ទះអាលុយមីញ៉ូមទំហំ ១៤ អ៊ីញ។



ចំពោះតម្លៃលក់របស់ម៉ូតូកង់ ៤ ដ៏ទំនើប ទាន់សម័យ ទាំង ២ម៉ូឌែល ខាងលើ ដែលកំពុងដាក់លក់នៅក្រុមហ៊ុន Jet’s Auto Cambodia មានតម្លៃខុសគ្នា ទៅតាមទំហំកម្លាំងម៉ាស៊ីន និងម៉ូឌែលនីមួយៗ ។ សម្រាប់ម៉ូឌែល Cforce 1000cc ស៊េរីឆ្នាំ 2022 មានតម្លៃចាប់ពី19500$ (pre-order) និងម៉ូឌែល Uforce កម្លាំង 800cc ស៊េរីឆ្នាំ 2022 មានតម្លៃចាប់ពី 16500$។ ក្រៅពីម៉ូតូកង់ ៤ ទាំង ២ម៉ូឌែលខាងលើ នៅ Jet’’s Auto Cambodia ក៏មានម៉ូតូកង់ ៤ ប្រភេទ Zforce កម្លាំង 1000cc ផងដែរ។
បច្ចុប្បន្ន Jet’s Auto Cambodia កំពុងមានប្រូម៉ូសិនពិសេសជូនអតិថិជន ក៏ដូចជាមានការធានាគុណភាព មានពន្ធនាំចូលត្រឹមត្រូវ អាចធ្វើស្លាកលេខបានថែមទៀតផង។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ អតិថិជនក៏អាចទិញម៉ូតូកង់ ៤ខាងលើ ដោយបង់រំលស់ផ្ទាល់ ជាមួយក្រុមហ៊ុន បានផងដែរ។

លេខទូរស័ព្ទទំនាក់ទំនង និងសាកសួរព័ត៌មានបន្ថែម៖ 031 333 7787 /078 876 969 / 011 999 597 ឬអាស័យដ្ឋាន៖ ផ្លូវ មេគង្គ (មាត់ទន្លេ) ភូមិ២ សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ៕


