ថ្មីៗនេះលោកជំទាវឧញ៉ាមហាឧបាសិកាបណ្ឌិត សៀង ចាន់ហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ នឹងលោកយាយមហាឧបាសិកា សៀង សុខហឿង មាតាបង្កើតលោកជំទាវឧញ៉ាមហាឧបាសិកាបណ្ឌិត បានអញ្ចើញជាអធិបតីក្នុងពិធីសម្ពោធឆ្លង សាលាធម្មសភា ស្រះទឹក និង សមិទិ្ធផលនានា ព្រមទាំងពិធីរាប់បាត្រព្រេះសង្ឃជាង៣០០អង្គ នាទីអារាមវត្តស្បែង ស្ថិតនៅឃុំវិហារហ្លួងស្រុកពញាឮ ខេត្ត កណ្ដាល។
ឭ
នៅក្នុងឪកាសនោះផងដែរលោកជំទាវឧញ៉ាមហាឧបាសិកាបណ្ឌិតបានប្រគេនបច្ច័យចំនួន៥ម៉ឺនដុល្លារអាមេរិកដល់ព្រះគ្រូចៅអធិការវត្តស្បែងដើម្បីទូទាត់ថ្លៃជំពាក់ជាង និងសំភារៈសំណង់ ព្រមទាំងប្រគេនម៉ាស៉ីនភ្លើងទំនើបមួយគ្រឿងដែលមានតម្លៃជាង១ម៉ឺនដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ទូទៅក្នុងទីអារាមហើយលោកជំទាវឧកញ៉ាបណ្ឌិតមហាឧបាសិកាបានប្រគេនបច្ច័យបួន ព្រមទាំងតេយ្យទានដល់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល និងបវរណាបច្ច័យបួន តេយ្យទានដល់ព្រះករុណាគ្រប់ព្រះអង្គ និងចែកអំណោយជាសំភារៈ ថវិការ ដល់សីលវន្ត សីលវន្តី បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិ សិស្សានុសិស្សប្រមាណជាង១ពាន់នាក់៕
លោកជំទាវឧកញ៉ាមហាឧបាសិកាបរិញ្ញាជីវិតបណ្ឌិតគុណធម៌ សៀង ចាន់ហេង ឧត្ដមសប្បុរសដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ត្រូវបានគេស្គាល់ថា គឺជាអ្នកជំនួញដីធ្លីនិងមុខជំនួញជាច្រើនមុខទៀត ល្បីឈ្មោះជួរមុខក្នុងប្រទេសកម្ពុជា។ ទទឹមនិងជោគជ័យលើជំនួញ លោកជំទាវក៏ត្រូវបានគេដឹងថា គឺជាអ្នកដែលធ្វើបុណ្យទានយ៉ាងខ្លាំងខ្លាដោយក៏សាងសមិទិ្ធផលនានា ជាច្រើនរាប់មិនអស់នៅតាមទីអារាមជាច្រើន។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកជំទាវបានដើរធ្វើព្រះវិហារ សាលារៀន និង សមមិត្តផលជាច្រើនទៀត ស្ទើរគ្រប់ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងខែ ឧសភានេះ លោកជំទាវឧកញ៉ាបានជួយក៏សាងសមត្តផលធំៗជាច្រើនមានដូចជា ទើបតែបានជួយសាងសង់ស្ពានថ្មើរជើងលើអាកាស នៅមុខផ្សារកំពង់ស្ពឺ ដោយគ្រោងចំណាយរហូតដល់ទៅជាង ៣៤ ម៉ឺនដុល្លារអាមេរិក និង ផ្លូវ១ខ្សែ អស់ទឹកប្រាក់ជាច្រើនម៉ឺនដុល្លារថែមទៀត ព្រមទាំងក៏សាងសមិទិ្ធផលនានា ៕