ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង និងក្រុមគ្រួសារ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតថ្លែងអំណរ
សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និងដំណាងក្រសួង មន្ទីរ ស្ថាប័ន ដែលចាត់តំណាងចូលរួម និងជូនសារលិខិតរំលែកទុក្ខ ចំពោះមរណភាពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាស សំអាត។

ខ្ញុំ ព្រមទាំងភរិយា និងក្រុមគ្រួសារ មានក្ដីរំភើបណាស់ចំពោះសមានចិត្តដ៏ប្រពៃរបស់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ដែលបានចូលរួមមរណទុក្ខជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ក្នុងគ្រាដែលយើងទាំងអស់គ្នាកំពុងតែសោកសៅ ឥតឧប្បមា ដោយសារការបាត់បង់ដ៏ធំធេងនេះ។

សូមជម្រាបថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាស សំអាត បានទទួលមរណភាព នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ៕



















