ឧកញ៉ា អ៊ឹង ឃាង ប្រធានក្រុមហ៊ុន Ung Kheang Group និងលោក ជំទាវឧកញ៉ា តែ កលិកា សូមគោរផ្ញើសារអបអរសារទរ អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងឱកាសទទួលសញ្ញាបត្រ “បណ្ឌិតកិត្តិយស” ពីសាកលវិទ្យាល័យថុនបូរី នៃប្រទេសថៃ កាលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយក្តីសោមនស្សរីករាយនេះដែរ ឧកញ៉ា អ៊ឹង ឃាង និងភរិយា ក៏សូមសម្តែងនូវសេចក្តីគោរព ចំពោះវិរភាពដ៏ឧត្តុង្គឧត្តម និងកោតសរសើរ ដ៏ក្រៃលែង ចំពោះស្មារតី និងសកម្មភាពស្នេហាជាតិ ប្រកបដោយគតិបណ្ឌិត បញ្ញាញ្ញាណដ៏ថ្លៃថ្លាពោរពេញទៅដោយគុណធម៌ មនុស្សធម៌ និងគំរូវីរភាពដ៏អង់អាចក្លាហានដែល អ្នកឧកញ៉ា ដែលតែងតែបរិច្ចាគអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ និងទេព្យកោសល្យ ដ៏មហាឧត្តុង្គឧត្តមដើម្បីបម្រើផលប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចដោយមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លា ជ័យមង្គល សិរីសួស្តី ប្រពៃថ្លៃថ្លាមហាប្រសើរនេះ ខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី អស់វត្ថុស័ក្តិសិទ្ធក្នុងលោក ទេព្តាឆ្នាំថ្មី មេត្តាប្រោះព្រំ ប្រទានសព្ទសាធុការពរជ័យ តាមជួយបីបាច់ថែរក្សា អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមប្រកបបាននូវសុខភាពបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ជាពិសេសសូមប្រកបបាននូវព្រះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តន៍៕

សាកលវិទ្យាល័យ Bangkok Thonburi គឺជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីឈ្មោះមួយ ស្ថិតនៅទីក្រុងបាងកក និងបានបង្កើតឡើងជិតអស់រយៈពេល ២០ឆ្នាំមកហើយ ពោលគឺតាំងឆ្នាំ ២០២២ មកម្ល៉េះ។ ស្ថាប័នអបរំកម្រិតខ្ពស់មួយនេះ មានមហាវិទ្យាល័យអប់រំ និងបណ្ដុះបណ្ដាលនិស្សិតតាំងពីកម្រិតថ្នាក់បរិញ្ញាប័ត្រ បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ច្បាប់ វិទ្យាសាស្ត្រនយោបាយ និងវិទ្យាសាស្រ្តអប់រំ៕