ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះបរមនាមជាព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ចំនួន ១០មុឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាកាកបាទក្រហម ៨ ឧសភា ២០២២ ដើម្បីចូលរួមចំណែក និងជាព្រះរាជគំរូដ៏ថ្លៃថ្លាក្នុងការជួយសម្រាលទុក្ខលំបាកប្រជានុរាស្រ្តកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព