អ្នកឧកញ៉ា ចេន ហ្ស៊ី បោះទុនចំនួន ៣៥លានដុល្លារបន្ថែមលើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោសរុប ៥០លានដុល្លារ

ជុំវិញ​ឧកញ៉ា

ធនាគារព្រីនស៍ របស់អ្នកឧកញ៉ា ចេន ហ្ស៊ី សម្រេចបណ្តាក់ទុនវិនិយោគ ចំនួន៣៥លានដុល្លារអាមេរិកបន្ថែមទៀត លើសញ្ញាបណ្ណមានបុគ្គលធានា របស់ក្រុមហ៊ុន CAIC ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ ក្រោមវត្តមានអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាម្ចាស់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ និងអ្នកឧកញ៉ា ចេង ហ្ស៊ី ប្រធានអគ្គនាយកក្រុមហ៊ុន ព្រីនស៍ គ្រុប។

ការបន្ថែមទុនចំនួន ៣៥លានដុល្លារនេះ គឺជាលើកទី២ហើយ ដែលធនាគារព្រីនស៍ បណ្តាក់ទុនវិនិយោគ ទិញមូលបត្របំណុល ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលលើកទី១ វិនិយោគតម្លៃ១៥លានដុល្លារ ដែលសរុបទុនវិនិយោគ ស្មើនឹង៥០លានដុល្លារអាមេរិក។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន បានបញ្ជាក់ថា តាមរយៈការវិនិយោគ ជាលក្ខណៈឯកជន ដែលនាំឲ្យធនាគារព្រីនស៍ ក្លាយជាអ្នកវិនិយោគធំជាងគេ លើសញ្ញាបណ្ណមានបុគ្គលធានា របស់ក្រុមហ៊ុន CAIC នាពេលបច្ចុប្បន្ន។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៣១.១% ត្រូវនឹងទឹកប្រាក់សរុប៤៣៤លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដី) ដែលវិនិយោគរួចដោយ CAIC។ ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលរួមការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស៕