ជាទស្សនៈរបស់ លោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ាមនុស្សជាច្រើននឹងសម្គាល់អ្នកទៅតាមរយៈការផុស នៅលើ facebook របស់អ្នកថា អ្នកជាមនុស្សខ្សោយ ឬមនុស្សខ្លាំងមនុស្សទន់ជ្រាយឬជាមនុស្សរឹងមាំ មនុស្សចិត្តចង្អៀតចង្អល់ ឬ មនុស្សមានចិត្តទូលំទូលាយ មនុស្សអាត្មានិយមឬមនុស្សដែលចេះ ចែករំលែកដល់អ្នកដទៃមនុស្សមានផ្នត់គំនិតអវិជ្ជមាន ឬមនុស្សមានការគិតវិជ្ជមានទៅលើមនុស្សជុំវិញខ្លួន។
លោក ឧកញ៉ា យល់ថា បើគ្រាន់តែការផុសសេតខូចចិត្ត ដើម្បីគ្រាន់តែចង់បានការឡាយឬការខំមិនឱ្យច្រើននោះវាមិនមែនជាផលប្រយោជន៍ជាវិជ្ជមានដល់អ្នកឡើយ ! ផ្ទុយទៅវិញវាអាចមានការប៉ះពាល់យ៉ាងខ្លាំងសម្រាប់កិច្ចការដែលអ្នកត្រូវធ្វើដែលអ្នកនឹងមានដៃគូត្រូវសហការធ្វើអាជីវកម្មផ្សេងៗឬអ្នកត្រូវ apply ដើម្បីចូលធ្វើការនៅក្នុងស្ថាប័នណាមួយគេ នឹងធ្វើការស្រាវជ្រាវ នឹងធ្វើការវាយតម្លៃតាមរយៈ facebook ដែលអ្នកបានផុសពេលកន្លងមកគេ នឹងមើលឃើញថាតើអ្នកគួរជាដៃគូល្អក្នុងការធ្វើអាជីវកម្មដែរឬទេ?។
ប្រិយមិត្តអ្នកអាននៅពេលដែលបានបានដឹងពីចំណុចអវិជ្ជមានស្ដីពីការត្រាម៉ា ត្អូញត្អែរ ដាក់ facebook តើអ្នកគូរបន្តទៀតឬយ៉ាងណា?