ក្រុមហ៊ុន​ ២០ ទៀត ចូលរួម​ជា​សមាជិក​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា​ មាន​អ្នក​ឧកញ៉ា​លី ហួរ ជា​ប្រធាន

ជុំវិញ​ឧកញ៉ា

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមាន​អ្នកឧកញ៉ា លី ហួរ ជា​ប្រធាន​បាន​បន្ថែម​សមាជិក ២០ ក្រុមហ៊ុន​ទៀត ដើម្បី​ចូលរួមទ្រទ្រង់សមាគមឲ្យមានសកម្មភាព​សកម្មភាពជាមួយសមាគមលើ​ការ​អភិវឌ្ឍន៍លំនៅឋាននៅប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានថ្លែងថា រយៈពេលជា២ឆ្នាំកន្លងមកនេះ ជំងឺឆ្លងកូវីដ១៩ មានការរីករាលដាលយ៉ាងខ្លាំទូទាំងពិភពលោក និងបានធ្វើអោយសេដ្ឋកិច្ចពិភពលោក មានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ និងបានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះក៏មានការប៉ះពាល់ដល់វិស័យសំណង់ផងដែរ។

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

យ៉ាងណា​មិញ អ្នកឧកញ៉ាប្រធានសមាគម បានសំដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសមាគមទាំងអស់ ដែលបានគាំទ្រយ៉ាងពេញទំហឹងទាំងកម្លាំងកាយចិត្ត ថវិកាធនធាន ក្នុងការចូលរួមក្នុងសកម្មភាពជាមួយ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តាំងពីដើមអាណត្តិរហូតដល់បច្ចុប្បន្ន ធ្វើឲ្យសមាគម​ទទួលភាពរីកចម្រើន មានកេរ្តិ៍ឈ្មោះ និងមានការគាំទ្រយ៉ាងខ្លាំង ​ធ្វើឲ្យក្រុមហ៊ុនវិនិយោគលើវិស័យសំណង់​មានការចាប់អារម្មណ៍ និងបានចូលជាសមាជិកសមាគមបន្ថែមទៀត​ រហូត​កើន​សមាជិកសរុប៦៨ក្រុមហ៊ុន​មក​ដល់​ពេល​នេះ។

បើ​តាម​អ្នក​ឧកញ៉ា សម្រាប់ឆ្នាំ២០២០-២០២១ សមាគមបាទទួលសមាជិកថ្មីបន្ថែមចំនួន២០ក្រុមហ៊ុនបន្ថែមទៀត រួមមាន៖
* អនុប្រធានៈ បន្ថែម៣ក្រុមហ៊ុន (៣រូប)
1. ឧកញ៉ា ចាប ហុងលី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក
2. ឧកញ៉ា លី ហុង អគ្គនាយក ក្រុមហ៊ុន បុរី អង្គរផាលេស
3. លោកស្រី ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅ ក្រុមហ៊ុន អ័រគីដេវីឡា៣ ខូអិលធីឌី
* សមាជិកៈ បន្ថែម១៧ក្រុមហ៊ុន

1. ឧកញ៉ា តាំង គួងហាវ អគ្គនាយក ក្រុមហ៊ុន ហ្វាយ ស្តារ រេស៊ីដេន អេសអ ឯ.ក
2. ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយក ក្រុមហ៊ុន វិចិត្រ ដារ៉ាអ៊ីនធើប្រាយ ឯ.ក
3. លោក តែ ភ័ណ្ឌណូរ៉ា អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ធី.ធី.ភី គ្រុប
4. លោក ថ្លាង បញ្ញា ប្រធានផ្នែកលក់តាមគម្រោង ក្រុមហ៊ុន អឃីត ផេន ឯ.ក
5. លោក ទ្រឿង សេង ប្រធានផ្នែកស្រាវជ្រាវ&យុទ្ធសាស្រ្តទីផ្សារ ក្រុមហ៊ុន យាន ខេ ស៊ី យី អ៊ិនវេសម៉ិន(ខេមបូឌា) ឯ.ក
6. សាស្រ្តាចារ្យ ទូស សាភឿន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខេមបូឌាន អង្គរ លែន ប្រផឹធី អេន មេនេច ម៉ិន ឯ.ក
7. លោក គឹម រតនៈ ប្រធានក្រុមហ៊ុនប៊ុនលី (ប៊ីអិល) ឌីវេឡុបម៉ិន ឯ.ក
8. លោក ឌិន សុមេធារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនដឹ 80-20 សេនត្រល ប្រផឹធី ឯ.ក
9. លោក ហង្ស សុភ័ក្រ្ត អគ្គនាយករងក្រុមហ៊ុនអ & អេហ្វ ប្រផឹធី (ខេមបូឌា) ឯ.ក
10. លោក ជឹង ឃាងគួង ប្រធានក្រុមហ៊ុនស៊ីខេ ឌីវេឡុបម៉ិន អេន អ៊ិនវេសម៉ិន ឯ.ក
11. ឧកញ៉ា យ៉ែន ស្រ៊ន់ នាយកក្រុមហ៊ុនស្តេនដាត ខនស្រ្តាក់សិន & អេនជីនារីង (អេស.ស៊ី.អ៊ី)
12. ឧកញ៉ាបណ្ឌិត អ៊ឹង ឃាង អគ្គនាយក ក្រុមហ៊ុន អ៊ឹង ឃាង គ្រុប ឯ.ក
13. លោកស្រី សួ សុខគីម អគ្គនាយិកា បុរី រិទ្ធិ
14. លោក ស្មុយ សុផល ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី ឯ.ក
15. លោក អ៊ីន ស៊ីថា អគ្គនាយក ក្រុមហ៊ុន ហ្វ័ររេស ហាម៉ូនី ឯ.ក
16. លោក សោម វឌ្ឍនៈ អគ្គនាយក បុរី ខេមរៈភូមិ
17. លោក លឹម ហូលីវីន អនុប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក

គួរ​បញ្ជាក់​ថា កាលពី​ម្សិលមិញ​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជា បានរៀបចំសន្និបាតប្រចាំឆ្នាំ២០២២ និងពិធីពិសាអាហារសាមគ្គីរបស់សមាគម ក្នុងគោលបំណងដើម្បីបង្ហាញអំពីវឌ្ឍនភាពការងាររបស់សមាគម និងដើម្បីបង្កើនការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ក្នុងការបន្តនិរន្តរភាពការងាររបស់សមាគម។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់ នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកាសមាគម និងភ្ញៀវកិត្តិយសជាច្រើននាក់។

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានចុះបញ្ជីសមាគម និងទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃលេខៈ ៩៨៥៧ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងទទួលបាន​ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនអ្នកវិនិយោគ វិស័យអភិវឌ្ឍន៍លំនៅឋាន ដោយសមាគម ទទួលបានសមាជិកដំបូងជាផ្លូវការចំនួន ៣២ក្រុមហ៊ុន រហូត​មក​ដល់​ពេលនេះ​កើន​សមាជិក​ដល់​ ៦៨ ក្រុមហ៊ុន​។

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានចុះបញ្ជីសមាគម និងទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃលេខៈ ៩៨៥៧ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងទទួលបាន​ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនអ្នកវិនិយោគ វិស័យអភិវឌ្ឍន៍លំនៅឋាន ដោយសមាគម ទទួលបានសមាជិកដំបូងជាផ្លូវការចំនួន ៣២ក្រុមហ៊ុន រហូត​មក​ដល់​ពេលនេះ​កើន​សមាជិក​ដល់​ ៦៨ ក្រុមហ៊ុន​។​

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានចុះបញ្ជីសមាគម និងទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃលេខៈ ៩៨៥៧ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងទទួលបាន​ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនអ្នកវិនិយោគ វិស័យអភិវឌ្ឍន៍លំនៅឋាន ដោយសមាគម ទទួលបានសមាជិកដំបូងជាផ្លូវការចំនួន ៣២ក្រុមហ៊ុន រហូត​មក​ដល់​ពេលនេះ​កើន​សមាជិក​ដល់​ ៦៨ ក្រុមហ៊ុន​។

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បាន​ទទួលការ​ជឿទុកចិត្ត និងគាំទ្រជ្រើសរើសធ្វើ​ជាប្រធានសមាគមអាណត្តិទី៣ ក្នុងការដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានបន្តទៀត៕