សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ាដល់លោក លឹម សុជាតិ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក លឹម សុជាតិ ដែលទើបទទួលគោរមងារជាឧកញ៉ា បច្ចុប្បន្នមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជាសហប្រធានអនុក្រុមការងារនៃក្រុមការងារបច្ចេកទេសទី២ផ្នែកឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។
លើសពីនេះ លោកក៏ជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd ដែលត្រូវបានចាត់ទុកថា អ្នកជំនាញអចលនទ្រព្យមួយរូបដ៏ល្បីល្បាញផងដែរ។

