ឧកញ៉ា នួន រិទ្ធី ចេញមុខបដិសេធទាំងយប់ចំពោះករណីក្លែងបន្លំមួយនេះ

ជុំវិញ​ឧកញ៉ា

មុននេះបន្តិច ក្រុមការងារ Oknha News ទទួលដំណឹងមកថា ឈ្មោះរបស់ អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal គឺ ឧកញ៉ា នួន រិទ្ធី (Oknha Noun Rithy) ត្រូវបានជនខិលខូចលួចបន្លំបង្កើតផេកថ្មីមួយ ដោយគ្មានការអនុញ្ញាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបហ្វេសប៊ុកផេក ក្លែងក្លាយ
រូបហ្វេសប៊ុកផេក ក្លែងក្លាយ

ក្រោយទទួលដំណឹងនេះភ្លាម ឧកញ៉ា នួន រិទ្ធី បានរៀបរាប់ឱ្យសាធារណៈជនបានជ្រាបថា៖ “ខ្ញុំសុំធ្វើការបដិសេធទាំងស្រុងចំពោះ គណនីយ Facebook ឈ្មោះ Oknha Noun Rithy ក្លែងក្លាយដែលយករូបខ្ញុំបាទនិងរូបសកម្មភាពផ្សេងៗក្នុងសង្គមរបស់ខ្ញុំ យកមកបង្កើតបង្ហោះ ដើម្បីកេងប្រយោជន៍ ក្លែងបន្លំ ឆបោក រឺក៏មានចេតនាមិនល្អទាំងឡាយដែលប៉ះពាល់ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រឺផ្នែកនយោបាយដែលមានខ្លឹមសារប្រឆាំងរដ្ឋាភិបាល”។

យោងតាមការដានផ្ទាល់ ហ្វេសប៊ុកផេកលួចបន្លំដោយខុសច្បាប់ និងបានយករូបភាពជាច្រើនចេញពីហ្វេសប៊ុក ឧកញ៉ា នួន រិទ្ធី ទៅបង្ហោះដោយគ្មានសុំការអនុញ្ញាតនេះ មានអ្នកតាមដាន followers រហូតដល់ទៅជាង ១,៥ពាន់នាក់។

អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal  និងជាស្ថាបនិកបុរី កៀនស្វាយផាក ឧកញ៉ា នួន រិទ្ធី ក៏បានសង្កត់ធ្ងន់ និងច្រានចោលចំពោះផេកដែលក្លែងក្លាយឈ្មោះ និងរូបលោក ទៀតថា៖ “រាល់ខ្លឹមសារ និងរូបភាពដែលមានក្នុងProfile ខាងក្រោមមិនមែនជា profile Facebook របស់ខ្ញុំបាទទេ សូមជូនជាដំណឹងដល់មិត្តភ័ក្ត បងប្អូននិងសមត្ថកិច្ចគ្រប់ស្ថាប័នមេត្តាជ្រាបជាពត៌មាន”។

អាស្រ័យហេតុនេះ សូមបងប្អូនសាធារណៈជន មេត្តាជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្នទុកជាមុន ក្រែងកើតមានករណីឆបោក ដោយប្រការណាមួយ ចេញពីផេកក្លែងក្លាយមួយនេះ!