តាមតួលេខពីថៅកែសួនកម្សាន្ត Sky Land 7NG ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ មានបងប្អូនមកលេងកំសាន្តជិត ១០មុឺននាក់នៅតំបន់សួនកំសាន្ត Sky Land 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំនួនកំណើនទេសចរណ៍ដ៏ច្រើនេះ ត្រូវបានឧកញ៉ា ស្រី ចាន់ថន បង្ហើបថា គឺមានចំនួនភ្ញៀវច្រើនលើសពីរការគ្រោងទុក។


ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរចំនួន ៣ថ្ងៃ ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេត គ្រុប បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត កម្មវិធីកម្សាន្តសប្បាយជាច្រើនកន្លែង មានទាំងពេលថ្ងៃ និងពេលយប់ ដោយបើកឲ្យភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករមកលេងកម្សាន្តដោយឥតគិតថ្លៃ។

ទន្ទឹមនឹងនោះ បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តច្រើនកុះករគគ្រឹកគគ្រែងនៅតំបន់សួន Sky Land ហើយមានការកកស្ទះចរាចរណ៍ខ្លាំងពេក ឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារក៏បានចុះមកសម្របសម្រួលក្នុងការធ្វើដំណើរ។
ក្នុងទឹកមុខញញឹមភក្តីភាពចំពោះប្រជាជនកម្ពុជា ឧកញ៉ា ស្រី ចាន់ថន បង្ហាញអារម្មណ៍មិនហត់នឿយនោះឡើយ បែរជាប្រែមកញញឹមរាក់ទាក់ចំពោះបងប្អូនដែលមកលេងកម្សាន្តទៀតផង។

លើសពីនេះទៅទៀត ពេលកំពុងសម្រួលចរាចរណ៍ ឧកញ៉ា ស្រី ចាន់ថន ក៏ទទួលបានទឹកប្រាក់មួយចំនួនពីបងប្អូនជាម្ចាស់រថយន្តផងដែរ។ នេះក៏ព្រោះម្ចាស់រថយន្តទាំងនោះបានឃើញលោកឧកញ៉ា និងក្រុមការងារកំពុងមមាញឹកខ្លាំងក្នុងការសម្រួលចរាចរណ៍។
យ៉ាងណា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់៕
សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖










