លោកជំទាវ សំអឿន សុគន្ធារី ឧត្តមភរិយាឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង ត្រូវបានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចការអនុញ្ញាតឱ្យចូលប្រកបវិជ្ជាជីវ:មេធាវី នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

លោកជំទាវគឺជាអ្នកជំនួញស្រ្តីដ៏ឆ្នើមក្នុងការដឹកនាំក្រុមហ៊ុនអចលនទ្រព្យ សុខ ស្រស់ រៀល អ៊ីស្ទេត ឲ្យទទួលបានជោគជ័យ និងកសាងភាពល្បីឈ្មោះបោះសំឡេង។ មុនជាប់ជាមេធាវីលោកជំទាវជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តកណ្តាល ដែលដឹកនាំសមាគមនេះទទួលបានសម្រេចផ្លែផ្កាជាច្រើននាពេលកន្លងមក។

ឧកញ៉ា សុខ ស្រស់ ប្រធានក្រុមហ៊ុនអចលនទ្រព្យ សុខ ស្រស់ រៀល អ៊ីស្ទេត ឯ.ក ក្នុងឪកាសអញ្ជើញអមអរសាទរឧត្តមភរិយានៅទីស្តីការក្រសួងយុត្តិធម៌កម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ សូមចូលរួមអបអរសាទរ អូន ដែលបានគណ:មេធាវីសម្រេចការអនុញ្ញាតឱ្យចូលប្រកបវិជ្ជាជីវ:មេធាវី សូមជូនពរអូន ការងារថ្មីនេះ ទទួលបានជោគជ័យគ្រប់ភារកិច្ច។ ហើយសូមថ្លែងអំណរគុណដល់បងប្អូន និងមិត្តភក្កិទាំងអស់គ្នា ដែលបានចូលរួមក្នុងពិធីនេះ សូមជូនពរ អោយមានសុខភាពល្អ មានសុភមង្គល ទាំងអស់គ្នា៕




